Piyawut Thanaphanprasert
Vice President
ផ្នត់គំនិតឆ្ពោះទៅរកភាពជោគជ័យ
ភាពក្រីក្រ មិនមែនជាព្រហ្មលិខិតទេ ប៉ុន្តែខ្ញុំនឹងធ្វើឲ្យក្លាយជាព្រហ្មលិខិតនៃភាពមានបាន
រឿងរ៉ាវអំពីភាពជោគជ័យ
លោក ពិយ៉ាវុធ ថាណាផាន់ប្រាសឺត (បឺត) អ្នកកម្លោះជំនាន់ថ្មី មហិច្ឆិតាខ្ពស់ ដែនដីស្រុកណាំងតាលុង រស់នៅជាមួយលោកតានិងលោកយាយតាំងតែពីក្មេង លោកយាយបានប្រៀនប្រដៅជានិច្ច ឲ្យតាំងចិត្តរៀនសូត្របញ្ចប់ការសិក្សានិងបានធ្វើការងារល្អៗ និងបានធ្វើជាចៅហ្វាយនាយមនុស្ស ។ លោក បឺត សិក្សា លំដាប់ថ្នាក់អាជីព នៅឯវិទ្យាល័យ តិចណិច ផាត់ថាលុង ដោយការឧស្សាហ៍ព្យាយាមតាំងចិត្តរៀន រហូតបានអាហាររូបករណ៍ទៅរៀនបន្តក្នុងលំដាប់បរិញ្ញាបត្រ មហាវិទ្យាល័យ ណត ទីក្រុងបាងកក រហូតបញ្ចប់ការសិក្សា ដោយទទួលបានលេខ 1 មេដាយមាស តែដោយជោគវាសនាព្រហ្មលិខិត លោកបានក្លាយទៅជាទាហានជើងទឹកនៅទីបញ្ជាការនាវឹកយោធិននៃកងទ័ពជើងទឹក ។ យ៉ាងហោចណាស់ក៏មានមោទនភាពដែលកើតមកជាកូនប្រុសដែលបានបម្រើប្រទេសជាតិ ។ បន្ទាប់ពីចូលនិវត្តន៍តាំងចិត្តថាត្រលប់មកធ្វើការនៅផ្ទះកំណើត ខេត្តផាត់ថាលុង តែមិនគួរឲ្យជឿថា រៀនបានលេខ 1 មេដាយមាស គ្មានការងារធ្វើដូចអ្នកដទៃនិយាយថា “ភាពជោគជ័យពឹងផ្អែកការរៀនសូត្រ មិនមែនបានន័យថានឹងជោគជ័យផ្អែកលើការងារនោះទេ” ដោយសារគាត់ជាមនុស្សមិនរើសការងារ គាត់ក៏ចាប់ផ្តើមការងារដំបូង គឺធ្វើជាភ្នាក់ងារនៅ តេស្កូឡូតាស់ សាខាផាត់ថាលុង ដោយប្រាក់ខែមិនបានទៅតាមចំណេះដឹង បានត្រឹមតែ 4,910 បាតតែប៉ុណ្ណោះ តែដោយយើងមិនព្រមចុះចាញ់ ក៏ព្យាយាមដាក់ពាក្យធ្វើការ រហូតបានធ្វើការនៅមន្ទីរពេទ្យផាត់ថាលុង កាន់តំណែងជាភ្នាក់ងារកាន់ស្តុក ដោយប្រាក់ខែ 5,575 បាត តែក៏មិនបោះបង់ការព្យាយាម ដោយគិតថាជីវិតយើងត្រូវតែប្រសើរជាងនេះ រហូតទៅដាក់ពាក្យធ្វើការជាភ្នាក់ងារ ធនាគារក្រុងស៊ីអាយុតថាយ៉ា សាខាអូឌានហ្វេឆាន់ម៉ល ហាតយ៉ៃ ។
ដោយសារដើមទុនជីវិតអាចនឹងមិនបានច្រើនដូចអ្នកដទៃ មានត្រឹមតែម៉ូតូ 1 គ្រឿងក្នុងការចាប់ផ្តើមធ្វើការ តែក្តីស្រមៃរបស់យើងវាធំធេងជាងនេះ ។ ធ្វើការធនាគារបាន 2 ឆ្នាំ ជីវិតក៏នៅតែដូចដើម ស្នាក់នៅផ្ទះជួល ជិះម៉ូតូត្រូវភ្លៀងទទឹកជោគ ពេលថ្ងៃក៏ក្តៅ ។ ហើយនៅមានឱកាសបានទៅធ្វើធុរកិច្ច ធានារ៉ាប់រងជីវិត រហូតសម្រេចបានតំណែងអ្នកចាត់ការផ្នែកធុរកិច្ច មានចំណូលខ្ទង់សែនបាតតែម្តង ។ តែដោយសារវាមិនអាចឆ្លើយតបជីវិតក្នុងរឿងពេលវេលាបាន ព្រោះយើងរវល់តែគ្រប់គ្រងអតិថិជនអស់ 1 ជីវិត ទើបផ្លាស់ប្តូរឧបករណ៍ក្នុងការកសាងជីវិតថ្មី ដោយការដែលយើងជឿជាក់ថា ធុរកិច្ចបណ្តាញវានឹងធ្វើឲ្យយើងបាននូវអ្វីដែលយើងត្រូវការ អាចកសាងអនាគតដែលល្អបាន ដោយបទពិសោធន៍ 15 ឆ្នាំ ព្រោះធ្វើតាំងពីសម័យរៀននៅមហាវិទ្យាល័យ ឆ្លងកាត់តាំងពី A-Z បរាជ័យរាប់មិនអស់ តែចុងក្រោយក៏បានជោគជ័យក្នុងរយៈពេល 7 ឆ្នាំ កន្លងទៅ អាចកសាងលទ្ធផលគិតជារួមបានច្រើនជាង 60 លានបាត ។
ព្រោះធុរកិច្ចទីផ្សារបណ្តាញនេះឯងដែលធ្វើឲ្យខ្ញុំរួចផុតពីចរន្តជីវិតធ្វើការប្រចាំ ហើយអាចប្តូរពីម៉ូតូទៅជារថយន្តមួយគ្រឿង ដោយទិញលុយសុទ្ធ ថែមទាំងទិញរថយន្តជាកាដូជូនលោកឪពុក 1 គ្រឿងតម្លៃជិត 1 លានបាត ហើយប្តូរពីផ្ទះជួលទៅជាផ្ទះរស់ខ្លួនឯង ដោយប្រាក់សុទ្ធក្នុងតម្លៃជិត 3 លានបាត នៅឯស្រុកហាតយ៉ៃ ខេត្តសុងខ្លា អាចទិញរថយន្ត BMW x3 តម្លៃជិត 4 លានបាត មួយគ្រឿង ហើយនិងឡានម៉ាសដា CX5 តម្លៃ 1,800,000 បាត 1 គ្រឿង ។
គ្រាន់តែផ្លាស់ប្តូរការគិតជីវិតក៏ផ្លាស់ប្តូរ ។
ដោយបានមកជួបនឹងធុរកិច្ចដែលបានស្វះស្វែងរកពេញមួយជីវិត ហើយក៏សូមអរគុណដល់អ្នកដែលបើកឱកាសធុរកិច្ចល្អៗបែបនេះ គឺ បងស្រី មីស៊ុក វណ្ណាផន និងហ៊ា ផ្រៃសាក់ ជិរិរ៉ាត់ភិថាក់ ថ្នាក់លើចិត្តល្អដែលបង្រៀនការងារតាំងពីចាប់ផ្តើមធុរកិច្ច ។ ក៏មានបងប្រុស នុយ អាក់ខៈរៈវ៉ាត់ និងបងស្រី ទុក ផាន់វិរ៉ា ស្វាងស័ព្ទ និងលោកនាយកក្រុមហ៊ុន លោក និទិ ស្វាងស័ព្ទ ដែលបានបង្កើតក្រុមហ៊ុននិងមានផលិតផលល្អៗបែបនេះមកឲ្យពួកយើងមានសុខភាពល្អ ព្រមទាំងគុណភាពជីវិតអាចជ្រើសរើសយ៉ាងម៉េចក៏បានតាមស្តាយដែលយើងចង់បាន ហើយ អេហ្វ័រអេស ក៏អាចពិសោធន៍ឲ្យឃើញថាយើងមានផលិតផលបច្ចេកវិទ្យាទំនើបផ្នែកកសិកម្មសរីរាង្គ លំដាប់ពិភពលោក ដែលអាចពង្រីកធុរកិច្ចនេះបានទូទាំងពិភពលោកបានយ៉ាងពិតប្រាកដ ជាមួយផលិតផលបច្ចេកវិទ្យាក្រុមផ្សេងៗទៀតយ៉ាងសន្ធឹកសន្ធាប់ ។
ដែលថ្ងៃនេះលោក បឺត ពង្រីកក្រុមការងារទាំងក្នុងនិងក្រៅប្រទេសយ៉ាងច្រើន ដូចជា កម្ពុជា ឡាវ វៀតណាម ភូមា ម៉ាឡេស៊ី ហ្គីណេ អាហ្វ្រិកខាងត្បូង អូស្ត្រាលី ។ល។ ហើយជឿជាក់ថានឹងអាចពង្រីកធុរកិច្ចជាមួយ អេហ្វ័រអេស បានទូទាំងពិភពលោកយ៉ាងពិតប្រាកដ ។ អ្វីដែលសំខាន់ដែលមិនអាចខ្វះបានគឺ អ្នកផ្តល់ឱកាសឲ្យបានមកឈរនៅក្នុងពិភពលោកនេះ គឺលោក ឪពុក ពិយ៉ាវ៉ាត់ ថាណាផាន់ប្រាសឺត និងអ្នកម្តាយ ស៊ុឆាដា ឈូចាន់ ដែលជួយទំនុបបម្រុងអ្វីៗទាំងអស់រហូតមក ធ្វើឲ្យលោក បឺត ធ្វើការងារបានងាយស្រួល ហើយជោគជ័យឆាប់រហ័ស ។ ធុរកិច្ចនេះធ្វើឲ្យ លោកគ្រូ បឺត មានសេរីភាពទាំងផ្នែកហិរញ្ញវត្ថុ ពេលវេលា ដំណើរកម្សាន្តដោយបានទៅដើរលេងមិនអស់លុយ ទូទាំងពិភពលោករួចមកហើយច្រើនជាង 20 ប្រទេស ហើយនិងដំណើរកម្សាន្តក្នុងប្រទេស លក្ខណៈប្រណីតច្រើនជាង 80 ដង ព្រោះការងារនេះពាក្យស្លោកមួយថា កន្លែងពិសា កន្លែងដើរលេង ជាកន្លែងតែមួយ ។
សំណាងល្អណាស់បាទ ដែលលោកនាយក និទិ បង្រៀនរហូតមកថា ក្នុងធុរកិច្ចនេះ យើងបានលុយមកប៉ុន្មានមិនសំខាន់ តែអ្វីដែលសំខាន់នៅត្រង់ថា យើងនៅសល់ប៉ុន្មាន លោកបានបង្រៀនឲ្យពួកយើងគ្រប់រូបបានស្គាល់ពីការប្រើប្រាស់ជីវិតឲ្យមានតម្លៃ ចេះសន្សំសំចៃ ហើយលុយដែលយើងរកបាន លោកបឺតបានយកទៅបង្កើតទ្រព្យសម្បត្តិ ទាំងផ្នែកចលនទ្រព្យ និងអចលនទ្រព្យ ដូចជា ផ្ទះ ដី ចម្ការកៅស៊ូ ហើយយកលុយទៅ
បណ្តាក់ទុនទិញហ៊ុន បណ្តាក់ទុនរួម ទិញរូបិយប័ណ្ណឌីជីថលគ្រីបតូ ផ្ញើលុយនៅធនាគារ ឆ្នោតផ្សងសំណាងអមស៊ីន ឆ្នោតផ្សងសំណាងអមសាប់ ថអស ដើម្បីកាត់បន្ថយហានិភ័យនៃការបណ្តាក់ទុន និងនៅពេលអនាគតនឹងមានហ៊ុនរបស់អេហ្វ័រអេសនៅក្នុងទីផ្សារភាគហ៊ុនយ៉ាងពិតប្រាកដ ។
ថែមទាំងមានឱកាសតបស្នងគុណបុណ្យទៅកាន់អ្នកមានគុណគ្រប់ៗគ្នា ព្រោះបានគិតទុកក្នុងចិត្តរហូតមកថា ខ្លួនយើងអាចរង់ចាំរហូតជោគជ័យបាន ប៉ុន្តែអ្នកនៅជុំវិញខ្លួនយើងមិនដឹងថាអាចរង់ចាំបានយូរប៉ុណ្ណាទេ បើយើងជោគជ័យបាន ហេតុអ្វីចំបាច់ជោគជ័យយឺតយ៉ាវ ដោយការធ្វើការងារជាក្រុមនិងមានប្រព័ន្ធ 4545 ដែលចាត់ទុកថាជាប្រព័ន្ធអាចផ្តល់បាននូវភាពជោគជ័យពិតៗ ហើយការធ្វើការងាយស្រួយដោយមានព័ត៌មានផ្សេងៗគ្រប់គ្រាន់ មានទាំងអនឡាញ និងផ្ទាល់ ដើម្បីចាំទទួលអ្នកធុរកិច្ចជំនាន់ថ្មីដែលនឹងត្រៀមខ្លួនឈានជើងឆ្ពោះទៅកាន់ សហគមន៍អាស៊ាន (AEC) និងពេលវេលាដ៏សមស្របបំផុត ។
ពាក្យដែលខ្ញុំតែងតែនិយាយទៅកាន់ក្រុមការងាររហូតមកថា អ្នកណាមកនៅជាមួយយើង ត្រូវតែជោគជ័យតែមួយមុខប៉ុណ្ណោះ ដូចពាក្យស្លោករបស់លោក បឺត ថា “ឈ្មោះនេះធានាបាននូវភាពជោគជ័យ Success Build Success ភាពជោគជ័យបង្កើតភាពជោគជ័យជានិច្ច ហើយក្រៅពីភាពជោគជ័យរបស់ខ្ញុំ នៅមានមនុស្សជាច្រើនមានអាជីពផ្សេងៗ ដែលប្រមូលគ្នាមកចូលរួមតែមួយ ជាមួយធុរកិច្ចអេហ្វ័រអេស អ្នកខ្លះមិនធ្លាប់ធ្វើធុរកិច្ចទីផ្សារបណ្តាញទេ អ្នកខ្លះទៀតក៏ជាសិស្សនិស្សិត ហើយក៏មានអ្នកខ្លះទៀតជាម្ចាស់អាជីវកម្មខ្នាតធំ ប៉ុន្តែនៅថ្ងៃនេះពួកគាត់ទាំងអស់នោះ ក៏អាចសម្រេចភាពជោគជ័យយ៉ាងខ្លាំង មានប្រាក់ចំណូលរាប់សែន រាប់លានបាតក្នុងមួយខែ ខ្ញុំជឿថាគ្រប់គ្នាដែលកំពុងសម្រេចចិត្តក្នុងការផ្លាស់ប្តូរដ៏ធំសម្បើមក្នុងជីវិតដែលនឹងចូលរួមធុរកិច្ចជាមួយយើង ក៏អាចសម្រេចភាពជោគជ័យបានដូចគ្នា ខ្ញុំជឿជាក់ថានឹងអាចដឹកនាំក្រុមការងារគ្រប់ៗគ្នាឲ្យសម្រេចនូវគោលដៅដែលបានគ្រោងទុកយ៉ាងពិតប្រាកដ” ។
មាគ៌ាជោគជ័យរបស់អ្នកធុរកិច្ច អេហ្វ័រអេស
ខែមិថុនា 2020
Vice President
ខែកញ្ញា 2017
Assistant Vice President
ខែកញ្ញា 2017
Senior Director
ខែកញ្ញា 2017
Director
ខែកញ្ញា 2017
Manager
ខែកញ្ញា 2017
Supervisor
ខែសីហា 2017
Start a Business A4S