Terms of Services

កិច្ចព្រមព្រៀង លក្ខន្តិកៈក្នុងការប្រើគេហទំព័រ

សូមស្វាគមន៍អ្នកប្រើសេវាកម្មទាំងអស់មកកាន់គេហទំព័រ www.http://a4s.global/ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអេហ្វ័រអេស ឃែន ខូផូរេសិន ចំកាត់ ដោយគេហទំព័រនេះនឹងបម្រើសេវាកម្មជាច្រើនប្រភេទដល់អ្នកធុរកិច្ចអេហ្វ័រអេស/អតិថិជន និងប្រជាជនទូទៅ ដូចជាទិន្នន័យទាក់ទងនឹងធុរកិច្ច អេហ្វ័រអេស ទិន្នន័យទាក់ទាំងនឹងក្រុមហ៊ុន អេហ្វ័រអេស ឃែន ខូផូរេសិន ចំកាត់ ទិន្នន័យទាក់ទងនឹងផលិតផលផ្សេងៗរបស់ អេហ្វ័រអេស ទិន្នន័យកម្មវិធីជំនួយក្នុងការលក់ កម្មវិធីផ្សេងៗរហូតដល់ទិន្នន័យដំណើរការធុរកិច្ចរបស់អ្នកធុរកិច្ច និងបម្រើសេវាកម្មអនឡាញផ្សេងៗដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀង និងលក្ខន្តិកៈនេះ ។

ក្រុមហ៊ុន អេហ្វ័រអេស ឃែន ខូផូរេសិន ចំកាត់ ជាម្ចាស់និងជាអ្នកដែលមានអំណាចតែមួយគត់ក្នុងការចាត់ការរឿងការប្រើប្រាស់គេហទំព័រនេះ ដូច្នេះការប្រើគេហទំព័រ www.http://a4s.global/ និងបម្រើសេវាកម្មឆ្លងកាត់គេហទំព័រនេះ របស់លោកអ្នកត្រូវស្ថិតនៅក្រោមកិច្ចព្រមព្រៀងនិងលក្ខន្តិកៈ ដូចមានសេចក្តីលម្អិតតទៅនេះ

ម៉្យាងទៀត ក្នុងកិច្ចព្រមព្រៀងនិងលក្ខន្តិកៈនេះ ពាក្យថាពួកយើង” “យើងនិងអេហ្វ័រអេសយើងចង់សំដៅដល់ក្រុមហ៊ុន អេហ្វ័រអេស ឃែន ខូផូរេសិន ចំកាត់ និងគេហទំព័រ www.http://a4s.global/ ហើយពាក្យថាលោកអ្នកនិងរបស់លោកអ្នកចង់សំដៅដល់អ្នកធុរកិច្ចអេហ្វ័រអេស សមាជិក អតិថិជន និងប្រជាជនទូទៅដែលចូលប្រើគេហទំព័រនេះ ។

1. ការព្រមព្រៀងយល់ព្រមប្រតិបត្តិតាមកិច្ចព្រមព្រៀងនិងលក្ខន្តិកៈនៃការប្រើប្រាស់នេះ

ការចូលទៅប្រើគេហទំព័រនេះស្ថិតនៅក្រោមកិច្ចព្រមព្រៀងនិងលក្ខន្តិកៈដែលស្ថិតនៅក្រោមការបង្គាប់បញ្ជា ហើយយើងអាចនឹងធ្វើការកែប្រែ ឬកែសម្រួលម្តងម្កាលដោយធ្វើការប្រកាសកិច្ចព្រមព្រៀងនិងលក្ខន្តិកៈថ្មីក្នុងគេហទំព័រនេះ សូមឲ្យលោកអ្នកមេត្តាអានលក្ខន្តិកៈក្នុងការប្រើប្រាស់ដូចដែលបានចែង ដោយភាពប្រុងប្រយ័ត្ន ជាមុនសិន មុនពេលចូលទៅប្រើប្រាស់គេហទំព័រនេះ ។ ទាំងអស់នេះ ការដែលលោកអ្នកចូលប្រើគេហទំព័រនេះ ចាត់ទុកថាលោកអ្នកបានសម្តែងចេតនាយល់ព្រមពាក់ព័ន្ធខ្លួនជាមួយកិច្ចព្រមព្រៀងនិងលក្ខន្តិកៈដែលបានជម្រាបជូន ឬតាមដែលបានកែប្រែសម្រួលក្នុងពេលអនាគត បានន័យថាលោកអ្នកយល់់ស្របជាមួយកិច្ចព្រមព្រៀងដូចដែលបានចែង និងការដែលលោកអ្នកប្រើសេវាកម្មក្រោយការកែប្រែនិងកែសម្រួលកិច្ចព្រមព្រៀងនិងលក្ខន្តិកៈរួច នោះការប្រើប្រាស់នេះចាត់ទុកថាលោកអ្នកបានសម្តែងចេតនាយល់ព្រមទទួលយកកិច្ចព្រមព្រៀងនិងលក្ខន្តិកៈរបស់គេហទំព័ររបស់ក្រុមហ៊ុនដែលមានការកែប្រែឬផ្លាស់ប្តូរដូចដែលបានពោលហើយ ប្រសិនបើក្រោយពេលលោកអ្នកបានអានកិច្ចព្រមព្រៀងនិងលក្ខន្តិកៈនៃការប្រើប្រាស់ដូចដែលបានចែងរួចមក ហើយលោកអ្នកមិនយល់ព្រម និងមិនយល់ស្របជាមួយកិច្ចព្រមព្រៀងនិងលក្ខន្តិកៈនេះ ក៏សូមឲ្យលោកអ្នកបញ្ឈប់ការប្រើប្រាស់គេហទំព័រនេះជាបន្ទាន់ ។ ក្នុងករណីដែលលោកអ្នកចូលរកព័ត៌មានផ្សេងៗឆ្លងកាត់គេហទំព័រនេះចាត់ទុកថាលោកអ្នកបានយល់ព្រមទទួលស្គាល់និងពាក់ព័ន្ធតាមលក្ខន្តិកៈដែលអេហ្វ័រអេសបានកំណត់ឡើងសម្រាប់ការធ្វើធុរកិច្ចដូចដែលបានចែងមកនេះ ។

2. ច្បាប់បង្គាប់ប្រើ

ខ្លឹមសារនិងចំណុចទាំងអស់ដែលទាក់ទងទៅនឹងការប្រើប្រាស់ ដោយរួមបញ្ចូលទាំងការប្រតិបត្តិតាម និងការវាយតម្លៃ ដើម្បីប្រតិបត្តិតាមកិច្ចព្រមព្រៀងនិងលក្ខនិ្តកៈនៃការប្រើប្រាស់ទាំងឡាយនេះត្រូវស្ថិតនៅក្រោមច្បាប់បង្គាប់ប្រើនៃប្រទេសថៃ ។

3. វត្ថុបំណងនៃការចូលប្រើប្រាស់

គោលបំណងនៃគេហទំព័រនេះ គឺដើម្បីការធ្វើធុរកិច្ចនិងផ្នែកពាណិជកម្ម ដូច្នោះទើបមិនតម្រូវឲ្យបុគ្គលដែលមានអាយុទាបជាង 18 ឆ្នាំចូលប្រើគេហទំព័រនេះបានទេ ប្រសិនបើលោកអ្នកមានអាយុទាបជាងការកំណត់ សូមឲ្យលោកអ្នកផ្តល់ដំណឹងនិងសុំការយល់ព្រមពីមាតាបិតា ឬអាណាព្យាបាលជាមុនសិន មុននឹងចូលប្រើប្រាស់គេហទំព័រនេះ ។

 

4. ការបដិសេធន៍លើការទទួលខុសត្រូវ និងការកំណត់លើការទទួលខុសត្រូវរបស់ អេហ្វ័រអេស

លោកអ្នកយល់ព្រមថា បណ្តាព័ត៌មានខ្លះក្នុងគេហទំព័រនេះ ដូចជាយោបល់របស់អ្នកបម្រើសេវាកម្ម ឬការដាក់ប្រធានបទឆ្លងកាត់គេហទំព័រក្នុងចំណងជើងផ្សេងៗ អត្ថបទដូចដែលបានពោលជាអត្ថបទដែលសរសេរដោយអ្នកខាងក្រៅ ឬអ្នកប្រើប្រាស់ខ្លះដែលមិនទាក់ទងនិងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អេហ្វ័រអេស ដូច្នោះ អេហ្វ័រអេស មិនទទួលខុសត្រូវលើអ្វីទាំងអស់ដែលកើតឡើងដូចដែលបានចែង មិនថាជាការខូចខាត ការប្តឹងផ្តល់ ការទាមទារ ឬទង្វើល្មើសផ្សេងៗមិនថាផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ឬការទទួលកំហុសផ្សេងៗតាមផ្លូវច្បាប់ដែលមានការប៉ះពាល់ដល់កុំព្យូទ័រ ទ្រព្យសម្បត្តិផ្សេងៗដែលទាក់ទងនឹងលោកអ្នក ឬបុគ្គលខាងក្រៅមិនថាការពាក់ព័ន្ធតាមកិច្ចសន្យាលើ្មស ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ឬដោយប្រការផ្សេង លោកអ្នកយល់ព្រមនិងទទួលស្គាល់ថា ទិន្នន័យ និងសមាសភាគផ្សេងៗដែលកើតមានក្នុងគេហទំព័រនេះអាចនឹងមានការផ្លាស់ប្តូរដោយមិនបាច់ជម្រាបដំណឹងជូនជាមុនឡើយ ។ ហើយការធ្វើបទបង្ហាញតាមរយៈគេហទំព័រនេះមិនមានវត្ថុបំណងដើម្បីធ្វើការណែនាំទៅកាន់អ្នកជំនាញដោយប្រការផ្សេងឡើយ ។

លោកអ្នកទទួលស្គាល់ថាទិន្នន័យខ្លឹមសារ ឬសេវាកម្មផ្សេងៗដែលបានឃើញក្នុងគេហទំព័រនេះមិនត្រូវបានត្រៀមឡើងនិងបង្ហាញដល់លោកអ្នកលើមូលដ្ឋានតាមដែលទិន្នន័យមានឡើយនិងតាមទិន្នន័យនោះត្រូវបានរកមកបាន ទោះបីជា អេហ្វ័រអេស បានប្រើការព្យាយាមគ្រប់មធ្យោបាយដើម្បីឲ្យទិន្នន័យនិងសមាសភាគមានភាពត្រឹមត្រូវច្រើនបំផុត អេហ្វ័រអេស ក៏មិនអាចធានារ៉ាប់រងថាទិន្នន័យនិងសមាសភាគដូចដែលបានចែងមានភាពត្រឹមត្រូវគ្រប់គ្រាន់សមស្របទៅនឹងវត្ថុបំណងណាជាពិសេស និងប្រាសចាកពីវីរុសកុំព្យូទ័រឡើយ ។ ទាំងអស់នេះ អេហ្វ័រអេស មិនទទួលខុសត្រូវចំពោះទិន្នន័យនិងសមាសភាគទាំងនោះឡើយ ។

អេហ្វ័រអេសនឹងមិនធានារ៉ាប់រង ហើយនឹងមិនធានាចំពោះភាពត្រឹមត្រូវជាក់លាក់ ឬភាពសម្បូរបែបរបស់ទិន្នន័យដូចដែលបានពោល ក្រៅពីនេះការថ្លែងអត្ថបទ ឬខ្លឹមសារទាំងនេះមិនធានាថាទិន្នន័យដូចដែលបានពោលនឹងមានភាពត្រឹមត្រូវដោយប្រាសចាកចំណុចខុសឆ្គង អេហ្វ័រអេស មានភារៈនាទីដែលត្រូវកែដោះស្រាយភាពមិនត្រឹមត្រូវមិនជាក់លាក់ ការខុសឆ្គង ខ្វះខាត ការលើកលែង ឬការបោះពុម្ភខុសឆ្គងផ្សេងៗ (បើមាន) ក្នុងទិន្នន័យដែលបានកត់ត្រាទុកទៅក្នុងគេហទំព័រនេះ ហើយទិន្នន័យដែលបានពោលនោះ ចូរឲ្យមានន័យរួមទៅដល់ទិន្នន័យតម្លៃនិងការត្រៀមព្រមរបស់ទំនិញ ជាពិសេសទៅទៀតទិន្នន័យដូចដែលបានពោលអាចមានការផ្លាស់ប្តូរ កែប្រែបែបបទឲ្យទាន់សម័យដោយមិនចាំបាច់មានការជូនដំណឹងជាមុនឡើយ ។

អេហ្វ័រអេស សូមធ្វើការបដិសេធន៍លើការអះអាងនិងការធានាផ្សេងៗទោះមានការកំណត់ សំដៅដល់ឬបញ្ញតិទុក ក្រៅពីនោះយើងមិនទទួលខុសត្រូវ ឬការធានារ៉ាប់រង ឬសំដែងចេតនាផ្សេងៗដែលទាក់ទងនឹងសុវត្ថិភាពសិទ្ធក្នុងការចូលប្រើ ឬថាគេហទំព័រនេះមិនមានទិន្នន័យដែលមានគ្រោះថ្នាក់រួម មិនចំពោះតែវីរុសកុំព្យូទ័រ Hacker ឬការបង្កឲ្យកើតមានការខូចខាតលើផ្នែកបច្ចេកទេសផ្សេង ក្រៅពីនេះយើងមិនទទួលខុសត្រូវ ធានាឬសំដែងចេតនាផ្សេងៗ ដែលអាចចូលដល់គេហទំព័រនេះ គឺអាចចូលបានគ្រប់ពេលវេលា មិនត្រូវបានរំខាន ឬប្រាសចាកកំហុសឆ្គង ។

យើងបដិសេធន៍ការទទួលកំហុសសម្រាប់ការខូចខាត ការបាត់បង់ឬថ្លៃចាយវាយផ្សេងៗមិនថាដោយត្រង់ឬប្រយោល ដោយចេតនា ដោយចៃដន្យ ឬជាលទ្ធផលដែលកើតបន្តពីមុនមក ដែលកើតឡើងបណ្តាលមកពីលោកអ្នកប្រើគេហទំព័រនេះ ឬគេហទំព័រដែលផ្សារភ្ជាប់ជាមួយគេហទំព័រនេះ ទោះបីជា អេហ្វ័រអេស ឬតំណាងបានទទួលការជូនតំណឹងថា អាចនឹងកើតឡើងនូវការខូចខាត បាត់បង់ឬថ្លៃចាយវាយដូចដែលបានពោលក៏ដោយ ។ ទាំងនេះរួម មិនកំណត់ត្រឹមការខូចខាតដោយផ្ទាល់ ឬប្រយោលដែលកើតឡើងជាប្រចាំ ថ្លៃសំណងខូចខាតរួមដល់ តែមិនកំណត់ចំពោះការឲ្យបញ្ជាដែលខុសឆ្គង ការបាត់បង់ប្រាក់ចំណេញ ការមិនបានចូលបញ្ជី ឬកម្មវិធីត្រូវបានលួច ឬទិន្នន័យផ្សេងដែលជាផលនិងស្ថិតនៅក្រោមការទទួលកំហុសណាមួយដែលកើតឡើង ឬមានការពាក់ព័ន្ធទៅនឹងការប្រើគេហទំព័រនេះ ឬការមិនអាចចូលដល់គេហទំព័រនេះដោយអ្នកដទៃ ឬជាការភ្លាំងភ្លាត់ ឬដំណើរការខ្វះ មានចន្លោះប្រហោង ការលើកលែង ការរារាំងការខូចខាត ការយឺតយ៉ាវក្នុងការដំណើរការ ឬការបញ្ជូន ឬការភ្លាំងភ្លាត់របស់អ្នកបញ្ជូនទិន្នន័យ ឬប្រព័ន្ធ ឬការនាំមកនូវមេរោគកុំព្យូទ័រ ឬការខូចខាតផ្នែកបច្ចេកទេសផ្សេងៗដែលទោះបីយើង ឬកូនឈ្នួល ឬតំណាងរបស់យើងបានណែនាំដល់ការអាចទៅរួច ឬការទោរទន់ទៅរកការខូចខាត ការបាត់បង់ ឬការចាយវាយនោះ ។

ក្នុងករណីដែលបទបញ្ញាតិណាមួយដែលនិយាយដល់ក្នុងកិច្ចព្រមព្រៀងនិងលក្ខន្តិកៈការប្រើប្រាស់ មិនមានសុពលភាព ឬមិនអាចបញ្ជាប្រើបាន ទាំងនេះមិនថាដោយហេតុផលណាមួយឡើយ ដុច្នេះហើយការមិនមានសុពលភាព ឬការមិនអាចបង្គាប់ប្រើបានបាននោះមិនមានពីមុនមក ។ ក្រៅពីនេះការដែល អេហ្វ័រអេស មិនបានជម្រាបជូន ឬបង្គាប់ប្រើយ៉ាងម៉ឺងម៉ាត់ដល់លក្ខខណ្ឌកំណត់ ឬបទបញ្ញាតិណាមួយដែលនិយាយដល់ក្នុងកិច្ចព្រមព្រៀងនិងលក្ខន្តិកៈការប្រើប្រាស់នេះ មិនត្រូវចាំបាច់វាយតម្លៃថាជាការលះបង់សិទ្ធក្នុងលក្ខខណ្ឌកំណត់ បទបញ្ញាតិ ឬសិទ្ធណាមួយដែល អេហ្វ័រអេស មានស្រាប់ ។

 5. កម្មសិទ្ធបញ្ញា

អេហ្វ័រអេស ជាអ្នកមានសិទ្ធក្នុងទិន្នន័យនិងសមាសភាគផ្សេងៗនៅក្នុងទំព័រទាំងអស់របស់គេហទំព័រនេះលើកលែងតែកំណត់ទុកក្នុងប្រការផ្សេង ហាមធ្វើត្រួត ធ្វើការកែច្នៃ រក្សាទុកក្នុងប្រព័ន្ធដែលអាចយកមកប្រើការបាន ថតផ្ទេរ ចម្លងតាមការផ្សព្វផ្សាយ ឬប្រើទិន្នន័យ ឬសមាសភាគនោះដោយវិធីផ្សេងណាមួយដើម្បីវត្ថុបំណងផ្នែកជំនួញ ឬវត្ថុបំណងផ្សេងណាមួយដោយមិនមានការយល់ព្រមដោយលាយលក្ខណ៍អក្សរពី អេហ្វ័រអេស ។

ក្រៅពីនេះបណ្ដាអត្ថបទ រូបភាព សម្លេងខ្លឹមសារ និងសមាសភាគផ្សេងៗដែលស្ថិតនៅក្នុងគេហទំព័រនេះជាការងារដែលបានទទួលការការពារស្ថិតនៅក្រោមច្បាប់ កម្មសិទ្ធបញ្ញារួមដល់ តែមិនកំណត់ចំពោះច្បាប់រក្សាសិទ្ធ ច្បាប់សញ្ញាសម្គាល់ផ្នែកពាណិជ្ជកម្ម សញ្ញាសម្គាល់សេវាកម្ម ឈ្មោះផ្នែកពាណិជ្ជកម្ម និងលិខិតអនុញាតប្រើប៉ាតង់ ហើយនិងរួមទៅដល់ច្បាប់ដទៃទៀតដែលមានសុពលភាពប្រើប្រាស់ក្នុងប្រទេសថៃ ដូច្នេះហើយហាមបុគ្គលណាប្រើស្ទួន កែច្នៃ ចម្លងតាម កែប្រែ ផ្សព្វផ្សាយជាសាធារណៈ ចែកចាយ រក្សាទុក ឬគោលបំណងអ្វីមួយដែលជាលក្ខណៈស្វែងរកផលប្រយោជន៍ដោយល្មើសច្បាប់កម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនដូចដែលបានចែងខាងលើដោយមិនមានការអនុញាត ឬការប្រព្រឹត្តក្នុងលក្ខណៈដែលអាចបង្កឲ្យមានការខូចខាតដល់ក្រុមហ៊ុន ក្នុងករណីដែលមានអ្នកល្មើសសិទ្ធដូចដែលបានចែងខាងដើម អេហ្វ័រអេសសូមរក្សាសិទ្ធក្នុងការដំណើរការប្តឹងតាមផ្លូវច្បាប់ជាមួយបុគ្គលដូចដែលបានចែងតាមច្បាប់រដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌ ដើម្បីទាមទារសំណងក្នុងការខូចខាត និងដើម្បីឲ្យបុគ្គលនោះបានទទួលការដាក់ទោសតាមច្បាប់ ។

និក្ខិត្តសញ្ញាឈ្មោះផ្នែកពាណិជ្ជកម្ម ឈ្មោះកម្មសិទ្ធយីហោ និមិត្តរូបផ្នែកពាណិជ្ជកម្ម លោហ្គោ ពាក្យស្លោក និមិត្តសញ្ញា ឬសញ្ញាសម្គាល់សេវាកម្មដែលប្រកបដោយ ឈ្មោះអេហ្វ័រអេស (A4S) និងមិនថាដាក់តាមក្រោយសញ្ញាផ្កាយ (*) ® ធីអេម ឬនិមិត្តសញ្ញាដទៃទៀត ជានិក្ខត្តិសញ្ញា និងអភ័យឯកសិទ្ធរបស់ អេហ្វ័រអេស ឃែន ខូផូរេសិនប្រទេសថៃ ក្រៅពីនេះនៅមានឈ្មោះផ្នែកពាណិជ្ជកម្ម ឈ្មោះយីហោ និមិត្តរូបផ្នែកពាណិជ្ជកម្ម ឡូហ្គោ ពាក្យស្លោក និក្ខិត្តសញ្ញា ឬសញ្ញាសម្គាល់សេវាកម្មដែលបញ្ចូលក្នុងគេហទំព័រនេះ ដែលជាសិទ្ធនិងកម្មសិទ្ធបញ្ញារបស់ម្ចាស់តាមដែលបានកំណត់ពីខាងដើមតាមលំដាប់រួចមកហើយ ។

6.ការតភ្ជាប់ទៅកាន់គេហទំព័រផ្សេង

គេហទំព័រនេះអាចមានការតភ្ជាប់ជាមួយគេហទំព័រផ្សេងៗដែលស្ថិតនៅក្រោមការបម្រើសេវាកម្ម និងមើលការខុសត្រូវចាត់ការដោយបុគ្គលទីបី អេហ្វ័រអេសពុំបានធ្វើការទទួលស្គាល់ ឬធានារ៉ាប់រងភាពត្រឹមត្រូវចំពោះខ្លឹមសាររបស់គេហទំព័រទាំងនោះ ឬសុវត្ថិភាពក្នុងការប្រើប្រាស់គេហទំព័រដូចដែលបានពោល ហើយពុំបានធ្វើជាអ្នកសម្របសម្រួលដោយន័យថា អេហ្វ័រអេសផ្តល់ការធានា ឬណែនាំទិន្នន័យក្នុងគេហទំព័រទាំងនោះ ការផ្សារភ្ជាប់ទៅកាន់គេហទំព័រផ្សេងជាច្រើនទៀតដូចដែលបានពោលមកនេះ រួមដល់តែមិនកំណត់ត្រឹមគេហទំព័រក្នុងបណ្ដាញផ្សេងៗ ឬគេហទំព័រដែលធ្វើជាទីប្រឹក្សា ឬលក់ផលិតផល និងបម្រើសេវាកម្មផ្សេង ដែលដំណើរការដោយបុគ្គលក្រុមហ៊ុនទីបី ការសម្ដែងឡើងដើម្បីផ្សារភ្ជាប់នេះមិនមែនមានន័យថាយើងធានា ឬទទួលខុសត្រូវណាមួយចំពោះខ្លឹមសារ ការប្រើ ឬទំនិញនិងសេវាកម្មដែលមានក្នុងគេហទំព័ររួមដែលភ្ជាប់បន្តដូចដែលបានចែងនោះដោយការដែលលោកអ្នកបានប្រើ ការផ្សារភ្ជាប់ទាំងនេះបានន័យថាលោកអ្នកបានយល់ព្រមថា អេហ្វ័រអេសមិនបាច់ទទួលខុសត្រូវចំពោះទង្វើ ខ្លឹមសារ ភាពត្រឹមត្រូវ ការរក្សាការសម្ងាត់ នយោបាយ យោបល់ដែលបានបញ្ចេញទៅ សេវាកម្មដែលរៀបចំឲ្យ ទំនិញដែលបានលក់ទៅ ឬការផ្សារភ្ជាប់ដទៃដែលបានធ្វើឡើង ។

ដោយគេហទំព័រទាំងនេះ ឬសុវត្ថិភាពក្នុងការប្រើគេហទំព័រដូចដែលបានពោល ក្រៅពីនោះ លោកអ្នកបានសុខចិត្តនិងយល់ព្រមថា យើងមិនចាំបាច់ទទួលខុសត្រូវមិនថាដោយផ្ទាល់ឬប្រយោលចំពោះការខូចខាតដែលបានកើតឡើង ចំពោះទង្វើរបស់គេហទំព័័រដែលតភ្ជាប់នោះ ប្រសិនបើលោកអ្នកមានសំណួរណាមួយទាក់ទងនឹងគេហទំព័រទាំងនោះលោកអ្នកគួរបញ្ចូលខ្លឹមសារដែលលោកអ្នកមានការសង្ស័យនោះ និងទាក់ទងទៅកាន់អ្នកទទួលខុសត្រូវដែលរៀបចំប្រព័ន្ធដូចដែលបានពោលដែលទាក់ទងដោយផ្ទាល់ ។

ពោលក្នុងន័យមួយទៀតគឺ ការដែលលោកអ្នកចូលទៅមើលគេហទំព័រដូចដែលបានពោល ចាត់ទុកថាលោកអ្នកព្រមទទួលចូលទៅពាក់ព័ន្ធតាមកិច្ចព្រមព្រៀងនិងលក្ខន្តិកៈរបស់គេហទំព័រនោះដោយខ្លួនឯង ។

អេហ្វ័រអេសសូមធ្វើការណែនាំឲ្យលោកអ្នកអាចសេចក្តីលម្អិតកិច្ចព្រមព្រៀងនិងលក្ខន្តិកៈនៃការបម្រើសេវាកម្មរហូតដល់នយោបាយរក្សាសុវត្ថិភាពរបស់គេហទំព័រដែលតភ្ជាប់នោះមុនពេលចូលប្រើគេហទំព័រដូចដែលបានពោល ។

 

7. ការបញ្ឈប់វិវាទ

ចំណុចវិវាទណាមួយដែលកើតឡើងពីកិច្ចព្រមព្រៀងនិងលក្ខន្តិកៈការប្រើប្រាស់ ឬដែលទាក់ទងជាមួយនឹងគេហទំព័រwww.http://a4s.global/ ដែលមិនអាចបញ្ឈប់បានដោយការចរចា ដោយសុច្ចរិតឬការសម្របសម្រួលឲ្យបញ្ឈប់វិវាទដោយប្រើវិធីអាជ្ញាកណ្តាល តុលាការក្នុងប្រទេសថៃ តាមច្បាប់ថៃ ។

8. ការមិនប្រើក្នុងផ្លូវដែលខុសច្បាប់ ឬត្រូវហាមតាមច្បាប់

ក្នុងការប្រើគេហទំព័រនេះលោកអ្នកត្រូវគោរពតាមច្បាប់ គោលការណ៍ បញ្ជា និងច្បាប់ទាក់ទងទៅនឹងការប្រើប្រាស់របស់លោកអ្នកក្នុងការបម្រើសេវាកម្មរបស់យើងហើយដំណើរការណាដែលទាក់ទង ក្រៅពីនេះលោកអ្នកធានាថា លោកអ្នកនឹងមិនប្រើគេហទំព័រនេះដើម្បីវត្ថុបំណងណាមួយដែលខុសច្បាប់ ឬត្រូវហាមឃាត់ដោយច្បាប់ឬដោយខកំណត់ លក្ខន្តិកៈនិងសេចក្តីប្រកាសរបស់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ។

ក្រៅពីនេះលោកអ្នកយល់ព្រមថា លោកអ្នកបានបញ្ចូលទិន្នន័យ បង្ហោះអត្ថបទ បញ្ជូនតាមសារអេឡិចត្រូនិច ឬការបញ្ជូនដោយប្រការណាមួយដែលមានខ្លឹមសារ ឬអត្ថបទបន្លំមិនពិត ឬខុសច្បាប់ក្នុងលក្ខណៈដែលមានគ្រោះថ្នាក់ គំរាមកំហែង មួលបង្កាច់ រំខានផ្លូវចិត្ត ល្មើសសិទ្ធអ្នកដទៃ ឬការមើលងាយមើលថោក ការប្រមាថ ពោលពាក្យអសុរសអណាចារ ចម្អេះចម្អះ ឬការល្មើសទៅនឹងទិន្នន័យអាថ៌កំបាំង បង្កឲ្យកើតការស្អប់ខ្ពើម ឬជាន់ឈ្លីជាតិសាស្ត្រ ជនជាតិភាគតិច ឬសាសនារបស់អ្នកដទៃ បង្កឲ្យកើតភាពក្តៅក្រហាយ រំខាន ល្មើសច្បាប់កម្មសិទ្ធបញ្ញា ឬប្រព្រឹត្តអំពើណាមួយក្នុងលក្ខណៈដូចដែលបានពោល ។

លោកអ្នកនឹងមិនបញ្ចូលទិន្នន័យ អត្ថបទ បញ្ជូនសារអេឡិចត្រូនិច ឬបញ្ជូនដោយប្រការណាមួយដែលខ្លឹមសារទាំងឡាយណាដែលមានកម្មវិធីមានមេរោគកុំព្យូទ័រ ឬលេខកូដកុំព្យូទ័រដទៃ ឯកសារ ដែលបង្កើតឡើងដើម្បីរារាំងបំផ្លិចបំផ្លាញ ឬកំណត់មុខងាររបស់កម្មវិធីកុំព្យូទ័រ ឬគ្រឿងបន្លាស់ផ្សេងៗ ឬឧបករណ៍ផ្សព្វផ្សាយណាមួយ ។

លោកអ្នកនឹងមិនសន្សំ ឬរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដទៃ លោកអ្នកនឹងមិនជ្រៀតជ្រែក ឬបង្កឲ្យកើតមានការលំបាកស្មុគស្មាញដល់សេវាកម្ម ឬបណ្តាញដែលតភ្ជាប់ទៅការបម្រើសេវាកម្ម ឬរឹងទទឹងចំពោះខកំណត់ចំពោះដំណើរការនយោបាយ ឬច្បាប់ណាមួយរបស់បណ្តាញដែលតទៅនៅបម្រើសេវាកម្ម ។

ក្នុងករណីដែលលោកអ្នកបញ្ចូលទិន្នន័យ បង្ហោះអត្ថបទ បញ្ជូនសារអេឡិចត្រូនិច ឬបញ្ជូនទិន្នន័យដែលត្រូវបានហាមឃាត់តាមបទបញ្ញត្តិនេះអេហ្វ័រអេស សូមរក្សាសិទ្ធក្នុងការលុប ឬកែសម្រួលខ្លឹមសារដូចដែលបានពោលជាបន្ទាន់ដោយមិនចាំបាប់ជម្រាបជូនដំណឹងជាមុនឡើយ យ៉ាងណាក៏ដោយលោកអ្នកត្រូវទទួលកំហុសចំពោះអេហ្វ័រអេស និងបុគ្គលខាងក្រៅដែលទទួលរងនូវការខាតបង់ពីខ្លឹមសារដូចដែលបានពោល ។

9. ការអនុញ្ញាតិផ្សព្វផ្សាយ

លោកអ្នកបានយល់ព្រមទទួលស្គាល់ថា ខ្លឹមសារ ទិន្នន័យ ឬគំនិតទាំងឡាយណាដែលលោកអ្នកបញ្ជូន ឬបង្ហោះចូលក្នុងគេហទំព័រ មិនថាដោយលក្ខណៈណា និងទទួលការប្រតិបត្តិដូចជាអ្វីដែលមិនមែនជាអាថ៌កំបាំង មិនមានម្ចាស់ ឬអាចនឹងផ្សព្វផ្សាយ ឬត្រូវប្រើប្រាស់ដោយអេហ្វ័រ ឬវត្ថុបំណងអ្វីក៏ដោយ រួមដល់តែមិនកំណត់ចំពោះការបង្កើតថ្មី ការបញ្ជូនទៅបោះពុម្ភ ការផ្សព្វផ្សាយ សេចក្តីប្រកាស ការអភិវឌ្ឍន៍ ការផលិត ឬការធ្វើទីផ្សារផលិតផលដោយមិនសំដៅដល់អ្វីដូចដែលបានពោលពីខាងលើ ទិន្នន័យផ្ទាល់ខ្លួនណាដែលបញ្ជូនឲ្យដល់អេហ្វ័រអេសនឹងទទួលការមើលថែតាមនយោបាយការសម្ងាត់របស់អេហ្វ័រអេស ដោយអេហ្វ័រអេសមិនចាំបាច់ទទួលខុសត្រូវក្នុងការតបឆ្លើយ តបអត្ថបទដែលបង្ហោះនៅក្នុងគេហទំព័រនេះ ។

 

 

នយោបាយផ្ទាល់ខ្លួនរបស់សមាជិកអេហ្វ័រអេស/អតិថិជន (นโยบายส่วนบุคคลของสมาชิก / ลูกค้า A4S)

នយោបាយផ្ទាល់ខ្លួនរបស់សមាជិកអេហ្វ័អេស/អតិថិជនមួយច្បាប់នេះ ត្រូវការអធិប្បាយឲ្យបានជ្រាបថា អេហ្វ័រអេស ឃែន ខូផូរេសិន ចំកាត់ អាសយដ្ឋាន៖ ផ្សារទំនើបអ៊ីមផីរៀលវើល ឡាតផ្រាវ ជាន់ទី 3 បន្ទប់ AT 02-03 លេខ 2539 សង្កាត់ខ្លងចៅឃុនស៊ីង ខណ្ឌវាំងថងឡាង ក្រុងថេបមហាណាខន 10310 ប្រើទិន្នន័យផ្ទាល់ខ្លួនដែលបានរួបរួម ឬបានទទួលពីសមាជិក អេហ្វ័រអេស/អតិថិជន (“សមាជិកអេហ្វ័រអេស/អតិថិជនលោកអ្នក”) យ៉ាងណាក៏ដោយ ដោយអធិប្បាយឲ្យបានជ្រាបថា អេហ្វ័រអេសប្រមូលរួបរួម ឬទទួលទិន្នន័យផ្ទាល់ខ្លួនយ៉ាងណា ប្រភេទទិនន្ន័យផ្ទាល់ខ្លួនដែលអេហ្វ័រអេសនាំយកមកវាយតម្លៃ ប៉ាន់ប្រមាណជាទិន្នន័យប្រភេទណា ការប្រើទិន្នន័យរួមគ្នា និងការពារទិន្នន័យទាំងនេះ អេហ្វ័រអេសរក្សាទុកទិន្នន័យទាំងនេះទុកយូរប៉ុណ្ណា សិទ្ធទាក់ទងនឹងដំណើរការទាក់ទងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ហើយលោកអ្នកអាចទាក់ទងអេហ្វ័រអេសបានយ៉ាងដូចម្តេច ទាក់ទងនឹងគោលការណ៍ប្រតិបត្តិរឿងនយោបាយផ្ទាល់ខ្លួន អេហ្វ័រអេសបំពេញតួនាទីជាអ្នកថែរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ។

អេហ្វ័រអេសរួបរួម និងទទួលទិន្នន័យផ្ទាល់ខ្លួនពីលោកអ្នកដូចម្តេច?

អេហ្វ័រអេសស្នើសុំឲ្យលោកអ្នកត្រៀមរៀបចំទិន្នន័យផ្ទាល់ខ្លួនដែលត្រឹមត្រូវតាមច្បាប់ ឬខកំណត់តាមកិច្ចសន្យា ឬខកំណត់ដែលចាំបាច់ក្នុងការដែលចូលរួម និង/ឬ ដើម្បីគាំទ្រការធ្វើកិច្ចសន្យារហូតដល់សភាវៈពាក់ព័ន្ធដែលលោកអ្នកត្រូវរៀបចំត្រៀមទិន្នន័យផ្ទាល់ខ្លួន និងផលដែលកើតឡើងតាមក្រោយ ដែលអាចកើតឡើងពីការដែលមិនអាចរៀបចំទិន្នន័យផ្ទាល់ខ្លួនបាន ។

ដោយអេហ្វ័រអេសប្រមូលនិងទទួលទិន្នន័យផ្ទាល់ខ្លួនពីសមាជិក/អតិថិជនក្នុងរូបបែបផ្សេងៗ ឧទាហរណ៍ដូចជា ការចុះបញ្ជី អេហ្វ័រអេសប្រមូលរួបរួមទិន្នន័យរបស់លោកអ្នកតាមបែបហ្វមការចុះបញ្ជីដែលលោកអ្នកបញ្ចូលទិន្នន័យហើយបញ្ជូនឲ្យអេហ្វ័រអេសក្នុងរូបបែបរបស់បែបហ្វមក្រដាស ឬដោយប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់គេហទំព័ររបស់អេហ្វ័រអេស ដើម្បីចូលជាសមាជិកអេហ្វ័រអេស/អតិថិជន ។

ការចូលប្រព័ន្ធក្នុងឋានៈសមាជិក/អតិថិជន ប្រសិនបើលោកអ្នកបានចូលប្រើប្រាស់លើគេហទំព័រក្នុងឋានៈរបស់សមាជិក/អតិថិជន អេហ្វ័រអេសនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងពេលដែលលោកអ្នកកំពុងប្រើប្រាស់គេហទំព័រ ដូចជាពេលលោកអ្នកបានបញ្ជាទិញផលិតផល ឬសេវាកម្ម អេហ្វ័រអេសនឹងរួបរួមទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទុក ។

ទាក់ទងអេហ្វ័រអេស នៅពេលលោកអ្នកធ្វើការទាក់ទងអេហ្វ័រអេសឆ្លងកាត់ផ្នែកទំនាក់ទំនងផ្សព្វផ្សាយផ្សេងៗដែលបានរៀបចំទុក ឧទាហរណ៍របស់ទិន្នន័យផ្ទាល់ខ្លួនមានរួមទាំង លេខទូរស័ព្ទ ឬបែបហ្វមអនឡាញផ្សេងៗ ។

ប្រភេទរបស់ទិន្នន័យផ្ទាល់ខ្លួនដែលអេហ្វ័រអេសនាំមកវាយតម្លៃ

បើលោកអ្នកជាសមាជិក/អតិថិជនដែលចុះបញ្ជីជាមួយអេហ្វ័រអេស អេហ្វ័រអេសនឹងវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនដែលទាក់ទងនឹងលោកអ្នកដូចតទៅ៖

  • ទិន្នន័យទាក់ទងមានដូចជា ឈ្មោះ អាសយដ្ឋានខាងប្រៃសណីយ៍ ឬសារអេឡិចត្រូនិច ការចាត់ការតាមប្រព័ន្ធផ្សព្វផ្សាយ (បណ្តាញសង្គម) លេខទូរសារ និងលេខទូរស័ព្ទ ។
  • ទិន្នន័យថ្ងៃខែឆ្នាំកំណើត
  • ទិន្នន័យការចូលក្នុងប្រព័ន្ធ ដូចជា លេខកូដសម្គាល់ខ្លួន លេខកូដអេហ្វ័រអេស និងលេខកូដសម្ងាត់
  • សេចក្តីលម្អិតទូទាត់ប្រាក់ ដូចជា លេខគណនីធនាគារ លេខកាតឥណពន្ធនិងឥណទាន អ្នកបម្រើសេវាកម្មទូទាត់សាច់ប្រាក់
  • ផលិតផលដែលពេញចិត្ត ក្នុងលក្ខណៈជ្រើសរើសទិញ ប្រវត្តិការទិញ និងលក្ខណៈការចាយវាយ
  • ទិន្នន័យមធ្យោបាយទំនាក់ទំនងដូចជា សារអេឡិចត្រូនិច ប្រៃសណីយ៍

ក្រៅពីនេះ ពេលលោកអ្នកទាក់ទងជាមួយអេហ្វ័រអេសឆ្លងកាត់ប្រព័ន្ធទំនាក់ទំនងផ្សេងៗ អេហ្វ័រអេសនឹងរួបរួមសេចក្តីលម្អិតនៃទំនាក់ទំនងរបស់លោកអ្នក មានដូចជា ឈ្មោះ សារអេឡិចត្រូនិច អាសយដ្ឋាន លេខទូរស័ព្ទ និង/ឬលេខទូរសារ លោកអ្នកនៅអាចផ្តល់ទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀតដោយការស្ម័គ្រចិត្តដែលទាក់ទងនឹងសំណួរឬការគិតឃើញរបស់លោកអ្នក យ៉ាងណាក៏ដោយអេហ្វ័រអេសសូមណែនាំឲ្យលោកអ្នកកុំផ្តល់ទិន្នន័យផ្ទាល់ខ្លួនលើសពីការចាំបាច់ ដើម្បីឲ្យអេហ្វ័រអេសអាចឆ្លើយតបនូវចម្ងល់ និងការគិតឃើញរបស់លោកអ្នកបានយ៉ាងសមស្រប ។

អេហ្វ័រអេសអាចនឹងវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនផ្សេងៗ ដោយក្នុងករណីពិសេសតែប៉ុណ្ណោះ ប្រសិនបើអេហ្វ័រអេសត្រូវការវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនប្រភេទផ្សេងដែលទាក់ទងជាមួយលោកអ្នក លោកអ្នកអាចជឿជាក់ចុះថា លោកអ្នកនឹងទទួលបានការជូនដំណឹងឲ្យបានដឹងទាក់ទងនឹងការវាយតម្លៃទិន្នន័យផ្ទាល់ខ្លួននោះ ហើយស្ថិតនៅក្នុងមូលដ្ឋាននៃខកំណត់តាមផ្លូវច្បាប់ដែលមានសុពលភាពប្រើប្រាស់ជាធរមាន ក្នុងទង្វើដូចដែលបានពោលស្មើនឹងអេហ្វ័រអេសទទួលបានការយល់ព្រមពីលោកអ្នកហើយ ។

អេហ្វ័រអេសនាំទិន្នន័យផ្ទាល់ខ្លួនដែលរួបរួមមកប្រមូលទុកប្រើយ៉ាងដូចម្តេច

អេហ្វ័រអេសធ្វើការវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកស្ថិតនៅក្រោមព្រំដែនលុះត្រាតែមានការចាំបាច់តែប៉ុណ្ណោះ

  • ដើម្បីកិច្ចប្រតិបត្តិការទាក់ទងនឹងកិច្ចព្រមព្រៀងរវាងលោកអ្នកជាមួយអេហ្វ័រអេស ឬសេចក្តីត្រូវការរបស់លោកអ្នកដែលមានមកពីមុនការចុះកិច្ចសន្យាជាមួយអេហ្វ័រអេស
  • ការគ្រប់គ្រងសម្ព័ន្ធភាពរបស់លោកអ្នកជាមួយអេហ្វ័រអេសក្នុងឋានៈជាសមាជិកអេហ្វ័រអេស/អតិថិជនពីការចាប់ផ្តើមចុះបញ្ជី និងគ្រប់ពេលវេលារបស់លោកអ្នកក្នុងឋានៈជាសមាជិក អេហ្វ័រអេស/អតិថិជន
  • បង្កើតនិងរៀបចំបញ្ជីអនឡាញរបស់លោកអ្នក
  • ឆ្លើយតបការបញ្ចេញមតិ ឬសាកសួរទិន្នន័យរបស់លោកអ្នក
  • ដំណើរការជាមួយការបញ្ជាទិញផលិតផលនិងសេវាកម្មរបស់លោកអ្នក
  • ដំណើរការតាមការទទួលខុសត្រូវរបស់អេហ្វ័រអេសដែលផ្តល់ការគាំទ្រធុរកិច្ច និងផលិតផលឲ្យដល់លោកអ្នក
  • ទាក់ទងផ្តល់ដំណឹងឲ្យលោកអ្នក
  • ការទាក់ទងជាមួយអ្នកធុរកិច្ចអេហ្វ័រអេស ប្រសិនបើលោកអ្នកជ្រើសរើសចង់ផ្សារភ្ជាប់ជាមួយអ្នកធុរកិច្ចអេហ្វ័រអេស រួមទាំងការប្រើឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ ឬសារអេឡិចត្រូនិច ការទិញ និងប្រវត្តិនៃការទិញដល់អ្នកធុរកិច្ចអេហ្វ័រអេសរបស់លោកអ្នក
  • ចាត់ការបញ្ជី ត្រួតពិនិត្យ បញ្ជូនលិខិតបញ្ជាក់បំណុល និងរក្សាទិន្នន័យ
  • បង្គាប់ប្រើខកំណត់ និងលក្ខន្តិកៈតាមកិច្ចសន្យារួមដល់តែមិនកំណត់ត្រឹមតែខប្រតិបត្តិរបស់អេហ្វ័រអេសដែលពាក់ព័ន្ធ
  • ដើម្បីប្រតិបត្តិតាមខពាក់ព័ន្ធផ្នែកច្បាប់របស់អេហ្វ័រអេស
  • ប្រតិបត្តិតាមច្បាប់ដែលកំណត់ឲ្យអេហ្វ័រអេសធ្វើកំណត់ហេតុទិន្នន័យ
  • ប្រតិបត្តិតាមច្បាប់ផ្សេងៗ ដែលអាចនឹងទាក់ទងជាមួយអេហ្វ័រអេស
  • ដើម្បីវត្ថុបំណងរឿងផលប្រយោជន៍តាមច្បាប់របស់លោកអ្នកនិងអេហ្វ័រអេស 
  • ដំណើរការវាយតម្លៃ និងកែសំរួលផលិតផល ធុរកិច្ច និងសេវាកម្ម 
  • ការតាមដាន និងការត្រួតពិនិត្យពិចារណាការប្រើផលិតផល វត្ថុ និង/ឬ សេវាកម្មរបស់លោកអ្នក
  • ការបិទបាំងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងការដែលនាំយកទិន្នន័យទៅពិចារណាដែលមិនកំណត់ប្រភពរបស់លោកអ្នក
  • ការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មថ្មីៗ
  • តាមដាន ធ្វើឯកសារ និងវាយតម្លៃដែលមានចំណុចរួមក្នុងការអប់រំ ការប្រជុំ និងការរៀបចំកម្មវិធីផ្សេងៗរបស់អេហ្វ័រអេស
  • ការពារ និងគ្រប់គ្រងលោកអ្នក ពួកអេហ្វ័រអេស និងបុគ្គលដទៃទៀតចំពោះការធ្វើខុស ការដំណើរការមួយដែលមានការអនុញ្ញាតិ ការប្តឹងផ្តល់ និងការទទួលខុសត្រូវផ្សេងៗ
  • ផ្តល់ភាពជឿជាក់ក្នុងការប្រតិបត្តិតាមនយោបាយផ្សេងៗរបស់ក្រុមហ៊ុន និងស្តង់ដារបស់ឧស្សាហកម្ម
  • វាយតម្លៃទិន្នន័យផ្ទាល់ខ្លួនដើម្បីវត្ថុបំណងក្នុងការគ្រប់គ្រងចាត់ការផ្ទៃក្នុង

នៅពេលណាដែលអេហ្វ័រអេសមានការវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដើម្បីវត្ថុបំណងទាំងនេះ អេហ្វ័រអេសបានធ្វើយ៉ាងប្រយ័ត្នប្រយែង និងសមស្រប ដើម្បីផលប្រយោជន៍ត្រឹមត្រូវតាមច្បាប់ជាមួយសិទ្ធក្នុងការការពារទិន្នន័យរបស់លោកអ្នក លោកអ្នកអាចទទួលទិន្នន័យបន្ថែមដោយការទាក់ទងមកអេហ្វ័រអេសតាមរយៈ @a4s.global 

អេហ្វ័រអេសមានការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរួមគ្នាបានយ៉ាងដូចម្តេច

អេហ្វ័រអេស មិនដំណើរការលក់ ជួល ឬដោះដូរទិន្នន័យរបស់លោកអ្នកឡើយ អេហ្វ័រអេស ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកបានសម្រាប់តែ អេហ្វ័រអេស ក្នុងឋានៈជាអ្នកគ្រប់គ្រង និងជាមួយ៖

  • ក្រុមការងារដែលពាក់ព័ន្ធក្នុងដំណើរការធុរកិច្ចបណ្តាញទូទាំងពិភពលោកដែលក្នុងនាមជាក្រុមហ៊ុនអេហ្វ័រអេស ដោយផ្តល់ទិន្នន័យដល់អ្នកដែលមានហេតុផលចាំបាច់ ឬប្រាថ្នាឲ្យអេហ្វ័រអេសបង្ហាញទិន្នន័យផ្ទាល់ខ្លួន
  • អ្នកធុរកិច្ចអេហ្វ័រអេសរបស់លោកអ្នក (ប្រសិនបើលោកអ្នកជ្រើសរើសដើម្បីទាក់ទងជាមួយអ្នកធុរកិច្ចអេហ្វ័រអេស) ដើម្បីអនុញ្ញាតិឲ្យមានទំនាក់ទំនងនឹងផលិតផល សេវាកម្ម និងការបញ្ជាទិញ ដែលទាក់ទងជាមួយធុរកិច្ចអេហ្វ័រអេស
  • អ្នកដឹកនាំរចនាសម្ព័ន្ធមូលដ្ឋាន ឬផ្លេតហ្វម ឬអ្នកផ្តល់សេវាកម្មផ្នែកកម្មវិធីសូហ្វវែ អ្នកផ្តល់សេវាកម្មអភិវឌ្ឍន៍កម្មវិធីសូហ្វវែ អ្នកផ្តល់សេវាកម្មផ្នែកថែរក្សាប្រព័ន្ធព័ត៌មាន អ្នកផ្តល់សេវាកម្ម ការគ្រប់គ្រងចាត់ការទិន្នន័យ ឬអ្នកផ្តល់សេវាកម្មផ្នែកទីផ្សារ
  • អ្នកផ្តល់សេវាកម្មដឹកជញ្ជូនទំនិញ
  • អ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ
  • ផ្នែកការងាររដ្ឋ និងបុគ្គលទីបីទាំងឡាយណា ប្រសិនបើមានតម្រូវការ ឬទទួលបានការអនុញ្ញាតិតាមច្បាប់

ភាពចាំបាច់ដែលមានហេតុផលក្នុងការការពារសិទ្ធ ទំនាស់ផ្នែកច្បាប់ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់លោកអ្នក បុគ្គលដទៃ ឬពួកអេហ្វ័រអេសខ្លួនឯង ។

ការផ្ទេរទិន្នន័យអន្តរជាតិ

អេហ្វ័រអេសធ្វើការផ្ទេរទិន្នន័យផ្ទាល់ខ្លួនដែលអេហ្វ័រអេសបានប្រមូលរួបរួមទុកទាក់ទងលោកអ្នក ដើម្បីប្រើសម្រាប់ផ្ទៃក្នុងក្រុមការងាររបស់អង្គការអេហ្វ័រអេស និងដើម្បីអ្នកផ្តល់សេវាកម្ម បុគ្គលទីបីដែលបំពេញតួនាទីវាយតម្លៃក្នុងនាមរបស់អេហ្វ័រអេស ក្រុមហ៊ុនទាំងនេះ ហើយក្រុមហ៊ុនខ្លះនិងអ្នកផ្តល់សេវាកម្មស្ថិតនៅក្នុងប្រទេសផ្សេងៗ ក្រៅអំពីប្រទេសដើម ផ្លូវដែលបានធ្វើការប្រមូលទិន្នន័យផ្ទាល់ខ្លួន ច្បាប់របស់ប្រទេសទាំងនោះអាចនឹងមិនមានការការពារទិន្នន័យក្នុងលំដាប់តែមួយជាមួយគ្នា ជាមួយប្រទេសដែលលោកអ្នកបានរៀបចំត្រៀមទិន្នន័យផ្ទាល់ខ្លួននៅគ្រាដំបូង ពេលណាដែលអេហ្វ័រអេសបានធ្វើការផ្ទេរចេញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកឲ្យដល់ប្រទេសផ្សេងៗ អេហ្វ័រអេសនឹងធ្វើការការពារទិន្នន័យផ្ទាល់ខ្លួននោះ នោះដូចដែលបានអធិប្បាយក្នុងសេចក្តីប្រកាសភាពផ្ទាល់ខ្លួនហើយវាទៅតាមច្បាប់ដែលទាក់ទង ។

អេហ្វ័រអេសការពារទិន្នន័យផ្ទាល់ខ្លួនដូចម្តេច

អេហ្វ័រអេសមើលថែទាំដោយបច្ចេកទេសដែលសមស្រប និងចេញបែបការការពារអង្គការដែលមើលថែសុវត្ថិភាព ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន ប្រសិនបើអេហ្វ័រអេសល្មើសធ្វើការវាយតម្លៃដោយចៃដន្យ មិនត្រឹមត្រូវតាមច្បាប់ ឬត្រូវបំផ្លាញដោយអ្នកដែលមិនបានទទួលការអនុញ្ញាតិ បាត់បង់ ការផ្លាស់ប្តូរកែប្រែ ការចូលដល់ការលាតត្រដាងឬការប្រើប្រាស់ ។

អេហ្វ័រអេសការពារទិន្នន័យផ្ទាល់ខ្លួនបានយូរកម្រិតណា

អេហ្វ័រអេសរៀបចំរក្សាទុកទិន្នន័យផ្ទាល់ខ្លួនទុករយៈពេលយូរតាមការចាំបាច់ដើម្បីសម្រេចដល់វត្ថុបំណង សម្រាប់ការរក្សាទុកទិន្នន័យ(ករុណាមើលក្បាលអត្ថបទខាងលើផ្នែកខាងត្បូងអេហ្វ័រអេសនាំយកទិន្នន័យផ្ទាល់ខ្លួនដែលរួបរួមទុកយកមកប្រើយ៉ាងដូចម្តេច”) ក្រៅអំពីថាប្រសិនបើមានសេចក្តីត្រូវការអនុញ្ញាតិក្នុងប្រការផ្សេងដោយច្បាប់ ករុណាទាក់ទងអេហ្វ័រអេសដោយការប្រើទិន្នន័យការទាក់ទងទៅអេហ្វ័រអេសបញ្ចូលនៅក្រោមនៃឯកសារមួយច្បាប់នេះ ប្រសិនបើលោកអ្នកមានសំណួរប្រការណាមួយទាក់ទងជាមួយការរក្សាទុកទិន្នន័យរបស់អេហ្វ័រអេស ។

ការកែសម្រួលសេចក្តីប្រកាសភាពផ្ទាល់ខ្លួននេះ

អេហ្វ័រអេសអាចមានការកែសម្រួលសេចក្តីប្រកាសភាពផ្ទាល់ខ្លួននេះឲ្យក្លាយជាបច្ចុប្បន្នម្តងម្កាល អេហ្វ័រអេសនឹងមានការជូនដំណឹងឲ្យលោកអ្នកបានដឹងទាក់ទងនឹងការផ្លាស់ប្តូរដែលសំខាន់ណាមួយ ទាក់ទងនឹងការប្រកាសភាពផ្ទាល់ខ្លួននេះលើគេហទំព័រដែលទាក់ទងអេហ្វ័រអេស ឯកសារប្រកាសជាផ្លូវការរបស់អេហ្វ័រអេស ឬឆ្លងកាត់ច្រកផ្លូវការទាក់ទងផ្សេងដែលសមស្រប ការផ្លាស់ប្តូរទាំងអស់នឹងមានផលបង្គាប់ប្រើនៅថ្ងៃដែលប្រកាស លើកលែងតែសេចក្តីប្រកាសផ្សេងដោយការប្រកាសឲ្យដឹង ។

សិទ្ធរបស់លោកអ្នក

ស្ថិតនៅក្រោមខកំណត់តាមផ្លូវច្បាប់ដែលពាក់ព័ន្ធ លោកអ្នកមានសិទ្ធក្នុងការការពារទិន្នន័យដូចតទៅនេះ ៖

សិទ្ធក្នុងការចូលដល់

 

លោកអ្នកមានសិទ្ធក្នុងការដែលបានមកនូវការរ៉ាប់រង មិនថាទិន្នន័យផ្ទាល់ខ្លួននោះកំពុងទទួលបានការវាយតម្លៃឬទេ រួមទាំងពេលដែលក្នុងពេលនេះ គឺករណីនៃការចូលដល់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក លោកអ្នកនៅរក្សាបាននូវសិទ្ធក្នុងការដែលស្នើសុំសំណៅរបស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ។

សិទ្ធក្នុងការកែតម្រូវទិន្នន័យឲ្យត្រឹមត្រូវ

លោកអ្នកមានសិទ្ធក្នុងការទាមទារស្នើសុំឲ្យអេហ្វ័រអេសធ្វើការកែតម្រូវទិន្នន័យផ្ទាល់ខ្លួនដែលទាក់ទងនឹងលោកអ្នកឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកគិតថាទិន្នន័យផ្ទាល់ខ្លួនមិនត្រឹមត្រូវ លោកអ្នកមានសិទ្ធក្នុងការទាមទារឲ្យអេហ្វ័រអេសធ្វើទិន្នន័យឲ្យគ្រប់គ្រាន់ ប្រសិនបើលោកអ្នកគិតថាទិន្នន័យនៅមិនទាន់គ្រប់គ្រាន់នៅឡើយ លោកអ្នកអាចយកសិទ្ធនេះមកប្រើបានគ្រប់ពេលវេលា ។

សិទ្ធក្នុងការលុបចេញ

សិទ្ធនេះនៅរក្សាបាននូវការស្គាល់ថាសិទ្ធដែលនឹងត្រូវភ្លេចហើយនៅក្នុងពាក្យកំណត់សេចក្តីយ៉ាងងាយអាចឲ្យលោកអ្នកស្នើសុំលុប ឬការនាំចេញទិន្នន័យ លោកអ្នកដែលមិនសូវមានហេតុផលដែលគួរឲ្យចាប់អារម្មណ៍សម្រាប់អេហ្វ័រអេស ដែលនឹងត្រូវប្រើទិន្នន័យបន្ត សិទ្ធនេះមិនមែនជាសិទ្ធទូទៅដែលនឹងត្រូវប្រើដើម្បីលុបទិន្នន័យចេញដោយមានខលើកលែង ដូចជា ប្រសិនបើមានខកំណត់តាមផ្លូវច្បាប់ឲ្យទុកទិន្នន័យរបស់លោកអ្នក ។

សិទ្ធក្នុងការកំណត់ការវាយតម្លៃ

លោកអ្នកមានសិទ្ធក្នុងការស្នើពួកអេហ្វ័រអេស ឲ្យកំណត់ការវាយតម្លៃរបស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកបានក្នុងស្ថានការណ៍ខ្លះ ។

សិទ្ធក្នុងការផ្ទេរទិន្នន័យ

សិទ្ធនេះមានផលបង្គាប់ប្រើជាមួយសិទ្ធផ្ទាល់ខ្លួនរបស់លោកអ្នកដែលបានប្រគល់ឲ្យអេហ្វ័រអេសតែប៉ុណ្ណោះ លោកអ្នកមានសិទ្ធក្នុងការស្នើសុំថាអេហ្វ័រអេសបានធ្វើការផ្ទេរទិន្នន័យដែលលោកអ្នកបានឲ្យទៅពួកអេហ្វ័រអេសទៅកាន់អង្គការផ្សេង ឬផ្តល់ទិន្នន័យឲ្យដល់លោកអ្នក ។

សិទ្ធក្នុងការដកការយល់ព្រម

ក្នុងខណៈដែលលោកអ្នកបានប្រគល់ការយល់ព្រមជាមួយអេហ្វ័រអេសក្នុងការវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក លោកអ្នកមានសិទ្ធក្នុងការដកការយល់ព្រមនៅពេលណាក៏បាន ការដកការយល់ព្រមនេះនឹងមិនមានផលប៉ះពាល់ចំពោះច្បាប់នៃការវាយតម្លៃដែលបានទទួល ការដំណើរការបន្តលើមូលដ្ឋាននៃការយល់ព្រមដែលលោកអ្នកបានប្រគល់ឲ្យមុនមានការដកការយល់ព្រម ។

សិទ្ធក្នុងការជំទាស់

ពេលដែលអេហ្វ័រអេសធ្វើការវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដើម្បីវត្ថុបំណងនៃការប្រតិបត្តិតាមប្រយោជន៍ដោយត្រឹមត្រូវតាមច្បាប់របស់អេហ្វ័រអេស លោកអ្នកមានសិទ្ធក្នុងការជំទាស់លើដំណើរការវាយតម្លៃនេះពេលណាក៏បាន ប្រសិនបើលោកអ្នកធ្វើការជំទាស់ អេហ្វ័រអេសនឹងធ្វើឈប់ធ្វើការវាយតម្លៃ លើកលែងតែអេហ្វ័រអេសមានហេតុផលគ្រប់គ្រាន់តាមច្បាប់ក្នុងដំណើរការប្រើទិន្នន័យរបស់លោកអ្នកបន្តទៀត ។

ពេលអេហ្វ័រអេសវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដើម្បីវត្ថុបំណងផ្នែកទីផ្សារបែបត្រង់ លោកអ្នកមានសិទ្ធជំទាស់ការវាយតម្លៃដូចដែលបានពោលគ្រប់ពេលវេលា រួមទៅដល់ដើម្បីវត្ថុបំណងក្នុងការធ្វើប្រូហ្វាល់ក្នុងព្រំដែនដែលទាក់ទងជាមួយទីផ្សារដោយផ្ទាល់

ប្រសិនបើលោកអ្នកមានបំណងចង់ធ្វើការសិក្សាបន្ថែមទាក់ទងនឹងសិទ្ធទាំងអស់នេះ សូមមេត្តាទាក់ទងមកអេហ្វ័រអេសបានតាមរយៈ A4Sservice@gmail.com

 

សិទ្ធក្នុងការដាក់សំណើស្នើសុំ

ប្រសិនបើលោកអ្នកមានកង្វល់ទាក់ទងវិធីដែលអេហ្វ័រអេសដំណើរការ ឬវាយតម្លៃទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ករុណាទាក់ទងមកផ្នែកភាពជាឯកជន (តាមសេចក្តីលម្អិតការទាក់ទងដែលបញ្ចូលទៅក្នុងផ្នែកខាងក្រោមរបស់ឯកសារនេះ) អ្នកដែលចាំទទួលតួនាទីនេះ ត្រួតពិនិត្យទាក់ទងរឿងដូចដែលបានពោល និងរាយការណ៍ត្រលប់មកវិញដើម្បីជម្រាបជូនដំណឹង ប្រសិនបើលោកអ្នកនៅមិនទាន់ទទួលបាននូវការពេញចិត្តក្រោយពីបានទទួលការឆ្លើយតបរបស់អេហ្វ័រអេស លោកអ្នកអាចមានសិទ្ធក្នុងការស្នើសុំទៅកាន់អ្នកគ្រប់គ្រងផ្នែកភាពជាឯកជនរបស់ទិន្នន័យផ្ទាល់ខ្លួន តែទាំងអស់នេះវាអាស្រ័យទៅលើផ្នែកច្បាប់របស់ប្រទេសនីមួយៗដែលលោកអ្នករស់នៅ ឬធ្វើការជាមួយ ។

ទាក់ទងមកអេហ្វ័រអេសបានដូចម្តេច

ប្រសិនបើលោកអ្នកមានខសង្ស័យប្រការណាមួយទាក់ទងនឹងការប្រកាសភាពផ្ទាល់ខ្លួនមួយច្បាប់នេះ ប្រសិនបើលោកអ្នកមានបំណងដែលនឹងធ្វើទិន្នន័យដែលអេហ្វ័រអេសមានទាក់ទងនឹងលោកអ្នកឲ្យទៅជាបច្ចុប្បន្ន ឬប្រសិនបើលោកអ្នកមានបំណងក្នុងការដំណើរការទាក់ទងសិទ្ធក្នុងការការពារភាពជាឯកជននៃទិន្នន័យផ្ទាល់ខ្លួន លោកអ្នកអាចទាក់ទងតាមសារអេឡិចត្រូនិច A4Sservice@gmail.com