Akarawat Sawangsap
Panwira Sawangsap
Senior Vice President
ផ្នត់គំនិតឆ្ពោះទៅរកភាពជោគជ័យ
មនុស្សយើងរើសកន្លែងកើតមិនបានឡើយ ប៉ុន្តែសូមឲ្យមានក្តីសុបិន មានគោលដៅ និងដាក់ចិត្តធ្វើ ប្រាកដជាជោគជ័យ
រឿងរ៉ាវអំពីភាពជោគជ័យ
លោក អៈខៈរៈវ៉ាត់ ស្វាងស័ព្ទ(នុយ) ជាកុមារម្នាក់នៅខេត្តដែលមានក្តីស្រមៃ “ចង់ធ្វើដំណើរកំម្សាន្តជុំវិញពិភពលោក” តែដោយសារក្រុមគ្រួសារនៅក្នុងជួររដ្ឋាភិបាល ការធ្វើដំណើរកម្សាន្តក្នុងក្តីស្រមៃនេះជារឿងដែលពិបាក ចំណែកលោកស្រី ផាន់វិរ៉ា ស្វាងស័ព្ទ (ទូក) ជាអ្នកទីក្រុងបាងកក គ្រួសារប្រកបមុខរបរលក់ម្ហូបកម្មង់ ដែលជាមុខរបរតូចតាច ចំណែកការបញ្ជូនកូនឲ្យសិក្សាបានកម្រិតខ្ពស់ៗ វាជារឿងដែលពិបាក ។ ប៉ុន្តែលោកស្រី ទូក គិតជានិច្ចថា ខ្ញុំត្រូវតែរៀនឲ្យចប់ថ្នាក់បរិញ្ញាបត្រ ដើម្បីជារង្វាន់ជូនទៅលោកឪពុក អ្នកម្តាយ និងក្រុមគ្រួសារ ។ ពេលរៀនចប់សញ្ញាបត្រផ្នែកពាណិជ្ជកម្ម គាត់ក៏បានទៅសម្ភាសន៏ការងារក្រុមហ៊ុនឯកជនមួយ ដោយប្រើពេលវេលាក្រោយចប់ពីការងារទៅបន្តការសិក្សារហូតចប់បរិញ្ញាបត្រ ដែលនេះជាមោទនភាពយ៉ាងខ្លាំងក្នុងជីវិត ។
នៅពេលដែលពួកគាត់បានចូលទៅក្នុងរង្វង់ភាពជាបុគ្គលិកដែលមានប្រាក់ខែទូទៅ ទោះបីជាប្រាក់ចំណូលរបស់ពួកគេគ្រប់គ្រាន់សម្រាប់ការរស់នៅក៏ដោយ ប៉ុន្តែគ្មានលុយសល់សម្រាប់មើលថែគ្រួសារដូចការគ្រោងទុកនោះទេ ជាពិសេសការផ្តល់រង្វាន់ដល់ជីវិត ដូចជាការសម្រាកកាយ ឬធ្វើដំណើរទៅក្រៅប្រទេសដូចក្តីស្រមៃក៏រឹតតែពិបាក
ដែរ ។ ទើបលោក នុយ បានព្យាយាមវិនិយោគប្រាក់ច្រើនដើម្បីចាប់ផ្តើមធ្វើធុរកិច្ចផ្ទាល់ខ្លួន ។ ធុរកិច្ចក៏បានរីកចម្រើនបានយ៉ាងល្អ ប៉ុន្តែមិនថាប្រាក់ចំណូលល្អប៉ុណ្ណានោះទេ ការធ្វើជាម្ចាស់អាជីវកម្មមិនងាយស្រួលក្នុងការយកពេលវេលាទៅធ្វើដំណើរកម្សាន្ត ឬរស់នៅដូចបំណង។
ទើបលោក នុយ ចាប់ផ្តើមរកមធ្យោបាយដែលធ្វើឲ្យជីវិតលោកមាន Work life Balance ដើម្បីមានពេលវេលាសម្រាប់គ្រួសារ ហើយបានធ្វើតាមក្តីស្រមៃរបស់ខ្លួនផង ។ ហើយលោកក៏បានជួបទីផ្សារបណ្តាញ លោក នុយ រំពឹងទុកថាធុរកិច្ចដែលខ្លួនចូលរួមនិងមកបំពេញនូវក្តីស្រមៃរបស់គាត់ ប៉ុន្តែនៅពេលដែលយើងធ្វើសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃ ក៏ឃើញថាទម្រាំដល់សុបិនក្លាយជាការពិត គឺវាប្រហែលជានឹងចំណាយពេលយូរ ហើយត្រូវសន្សំបទពិសោធន៍ឲ្យបានច្រើន រាល់មធ្យោបាយដែលលោក នុយ ជ្រើសរើសដើរត្រូវរងការប្រមាថជាញឹកញាប់ពីអ្នកដទៃថា ខ្លួននឹងមិនមានឱកាសបានធ្វើដំណើរកម្សាន្តទៅបរទេស វាគ្រាន់តែជាសុបិនដែលនឹងមិនអាចក្លាយជាការពិត ទោះបីជាមនុស្សជុំវិញខ្លួនប្រាប់លោក នុយ ឲ្យប្តូរអាជីពក៏ដោយ ប៉ុន្តែគាត់នៅតែមិនអស់សង្ឃឹម ហើយបន្តធ្វើវាតទៅទៀត។
រហូតដល់ថ្ងៃដែលបានស្គាល់ អេហ្វ័រអេស ក្តីសង្ឃឹមចាប់ផ្តើមភ្លឺម្តងទៀត ។ លោក នុយ និយាយថា “ពេលខ្ញុំមករៀនសូត្រ ហើយមើលរូបភាពជារួម រួមទាំងស្ថាបនិកក្រុមហ៊ុន ដែលមានបទពិសោធន៍ធ្វើធុរកិច្ចទីផ្សារបណ្តាញជាង 30 ឆ្នាំ និងត្រូវបានទទួលស្គាល់ថាជាអ្នកធុរកិច្ចទីផ្សារបណ្តាញលំដាប់ពិភពលោក ដែលធ្លាប់បង្កើតមនុស្សប្រាក់រាប់សែនបាត រាប់លានបាត បានរាប់រយនាក់ ។ ដូចនេះត្រូវតែសាកល្បងវាម្តងមើលថាតើទីនេះអាចធ្វើឲ្យក្តីសុបិនក្លាយជាការពិតឬទេ”។
លោក នុយ និង លោកស្រី ទូក បានចូលរួមធុរកិច្ចនៅពេលដែល អេហ្វ័រអេស ចាប់ផ្តើមបង្កើតដំបូង ។ ពួកគាត់ទាំងពីរតាំងចិត្តរៀនសូត្រពីអ្នកដែលមានបទពិសោធន៍ បង្រៀនឲ្យយល់ពីរចនាសម្ព័ន្ធនៃប្រព័ន្ធទីផ្សារបណ្តាញ អនុវត្តជំនាញទាក់ទង និងអភិវឌ្ឍខ្លួនឯងគ្រប់ពេលវេលា រហូតដល់ទីបំផុត ការតស៊ូចាប់ផ្ដើមរីកដុះដាលបានជោគជ័យរហូតដល់សព្វថ្ងៃ ។ លោក នុយ និយាយថា “ឥឡូវនេះខ្ញុំបានទិញរថយន្តថ្មីជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំ ហើយអាចសង់ផ្ទះឱ្យឪពុកម្តាយបានដោយសារតែធុរកិច្ចទីផ្សារបណ្តាញ អ្វីដែលធ្វើឲ្យមានមោទនភាពជាងនេះទៅទៀត គឺក្តីស្រមៃចង់ដើរលេងដោយឯករាជ្យពិតៗ ខ្ញុំនិងភរិយា នាំគ្រួសារធ្វើដំណើរកម្សាន្តជាមួយក្រុមហ៊ុន អេហ្វ័រអេស រាប់មិនអស់ មិនថាដំណើរកម្សាន្តក្នុងស្រុក និងក្រៅស្រុកគឺមិនគិតថ្លៃហ្វ្រី អាចនិយាយបានថាក្តីសុបិនក្នុងវ័យកុមារ បានសម្រេចរួមជាមួយនឹងការរីកចម្រើនព្រមគ្នានឹងក្រុមហ៊ុន អេហ្វ័រអេស ដែរ”។
លោកស្រី ទូក បាននិយាយចុងក្រោយថា “ខ្ញុំធ្លាប់គិតថាទីផ្សារបណ្តាញនេះពិតជាមិនអាចរកលុយបានទេ ព្រោះ លោក នុយ និងលោកស្រី ទូក ធ្លាប់ឆ្លងកាត់ច្រើនកន្លែងហើយ ប៉ុន្តែនៅពេលដែលចូលមកទាក់ទងជាមួយ អេហ្វ័រអេស ក៏បានដឹងថាប្រព័ន្ធដែលត្រូវបានបង្កើតឡើង ពិតជាអាចដំណើរការបាន និងបង្កើតប្រាក់ចំណូលពិតប្រាកដ ពិតជាអាចផ្លាស់ប្តូរជីវិតបាន ហើយអ្នកកុំទាន់អាលគិត បើមិនទាន់បានចូលមកពិសោធន៍នោះទេ”។
មាគ៌ាជោគជ័យរបស់អ្នកធុរកិច្ច អេហ្វ័រអេស
ខែសីហា 2016
Senior Vice President
ខែកក្ដដា 2016
Vice President
ខែកក្ដដា 2016
Assistant Vice President
ខែមិថុនា 2016
Senior Director
ខែមិថុនា 2016
Director
ខែឧសភា 2016
Manager
ខែឧសភា 2016
Supervisor
ខែឧសភា 2016
Start a Business A4S