Wannaporn Jiraratpitak
Praisak Jiraratpitak

Senior Vice President

ផ្នត់គំនិតឆ្ពោះទៅរកភាពជោគជ័យ

កាលដែលដើមឈើនឹងលូតកម្ពស់ដល់មេឃ ដំបូងវាក៏ត្រូវដុះចេញជាកូនពន្លកពីដីជាមុន

រឿងរ៉ាវអំពីភាពជោគជ័យ

លោកស្រី វណ្ណៈផន ជិរ៉ារ៉ាត់ភិថាក់ (មីស៊ុក) គឺជាកូនស្រីពៅក្នុងគ្រួសារធំមួយ មានបងប្អូនបង្កើត8នាក់ ស្ថានភាពគ្រួសារមិនមានលុយច្រើនទេ ក្នុងការបញ្ជូនកូនឲ្យទៅចូលរៀនបានគ្រប់គ្នា ទើបធ្វើ​ឱ្យ​បង​ៗរបស់លោកស្រី មីស៊ុក ត្រូវលះបង់​ចោល​ការសិក្សា ដើម្បីផ្គត់ផ្គង់លោកស្រី មីស៊ុក ឲ្យបានទៅរៀន។ ក្រោយពីចប់ម៉ោងសិក្សា លោកស្រី មីស៊ុក បានរកប្រាក់ចំណូលពិសេសដើម្បីជួយរំលែកបន្ទុកក្រុមគ្រួសារ ដោយ​បើក​តូប​លក់​សម្លៀក​បំពាក់តាមផ្លូវ តូបលក់កាដូរតាមស្ពានអាកាស ។ ភាពតស៊ូខ្នះខ្នែងធ្វើឲ្យលោកស្រី មីស៊ុក បានរៀនចប់ថ្នាក់បរិញ្ញាបត្រ និងបានចូលបម្រើការងារពេញម៉ោងរហូតបាន 5 ឆ្នាំ ដោយគោលបំណងតែមួយ គឺតបស្នងគុណបុណ្យនិងភាពលះបង់ដែលក្រុមគ្រួសារផ្តល់មកលើខ្លួន ។ មិនថារយៈពេលកន្លងទៅដែលយើងព្យាយាមច្រើនកម្រិតណា ក៏នៅតែមិនអាចជួយដល់ក្រុមគ្រួសារឲ្យបានល្អតាមដែលយើងចង់បាន ហើយក៏លោកស្រី មីស៊ុក សម្រេចចិត្តលាឈប់ពីការងារធម្មតា ដើម្បីក្លាយជាភ្នាក់ងារលក់ធានារ៉ាប់រងពេញម៉ោងបានរយៈពេល 8 ឆ្នាំ ក៏ក្លាយទៅជាអ្នកគ្រប់គ្រងប្រចាំតំបន់ក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ។

លោក ផ្រៃសាក់ ជីរ៉ារ៉ាត់ភិថាក់ (សាក់) លោក សាក់ បានកាន់កាប់អាជីវកម្មលក់ដុំបន្តពីគ្រួសារមកគ្រប់គ្រងដោយខ្លួនឯង ក្នុង​កំឡុង​ពេលអន្តរកាល មាននាយទុន​ធំៗចូលមក​​ ហាង​លក់​ទំនិញ​ល្បីៗ​ចាប់​ផ្ដើម​បើក​អាជីវកម្ម​នៅ​តំបន់​ក្បែរ​នោះ ធ្វើឲ្យការរកស៊ីធ្លាប់ដំណើរការល្អធ្លាក់ចំណូលម្តងម្កាល ចំណូលដែលបានពីអាជីវកម្មធ្លាក់ចុះជាលំដាប់ ទោះបីចង់ពង្រីកធុរកិច្ចដើម្បីប្រកួតប្រជែងជាមួយនាយទុនធំកម្រិតណា ប៉ុន្តែ​ឃើញ​ថា​អ្វី​ដែល​កំពុង​ធ្វើដូចជាការប្រយុទ្ធ​ជាមួយអ្នកប្រដាល់គីឡូ​ខុសគ្នា ទើបលោក សាក់ ស្វែងរក​ការងារ​បម្រុង​ដើម្បី​ធានា​ស្ថិរភាព​សម្រាប់​ខ្លួន​និង​គ្រួសារ ហើយ​ចាប់​ផ្ដើម​មាន​ឱកាស​ស្គាល់​ធុរកិច្ចទីផ្សារបណ្ដាញ​ ដោយ​ការចូល​មករៀនសូត្រ បង្កើតការយល់ដឹង និងបង្កើនជំនាញសម្រាប់ខ្លួនឯង ជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍អ្នកធុរកិច្ច ព្រោះលោក សាក់ ជឿថា កាលដែលសម្រេចជោគជ័យ ត្រូវតែមានការតាំងចិត្ត មិនបោះបង់ និងត្រូវរៀនគ្រប់ពេលវេលា ដើម្បីពង្រីកចំណេះដឹងនិងអភិវឌ្ឍសក្តានុពលរបស់ខ្លួន ។

ចំណុចផ្លាស់ប្តូរដែលកើតឡើងពីអ្នកផ្តល់ឱកាសលោកទាំងពីបានជួបជាមួយសិស្សច្បងដែលកំពុងធ្វើធុរកិច្ចទីផ្សារបណ្តាញជាមួយគ្នាជាច្រើនឆ្នាំ បានអញ្ជើញឲ្យជួបអ្នកផ្តល់ឱកាស បន្ទាប់ពីជជែកគ្នា ទ្វារដំបូងបានបើកដោយមានសំណួរពីអ្នកផ្តល់ឱកាសថា “តើប្រសើរជាងឬ​ទេ បើយើងមានឧបករណ៍ដែលប្រើរយៈពេលត្រឹមតែ 2-3 ឆ្នាំ ដើម្បីបង្កើតគោលដៅនិងក្តីស្រមៃរបស់យើងឲ្យក្លាយជាការពិត ឧបករណ៍ដែលអាចបង្កើត ការបំផុសគំនិតសម្រាប់ខ្លួនឯងបាន”​ ប្រយោគនេះបានធ្វើឱ្យពួកគាត់ទាំងពីរសម្រេចចិត្តចូលមកសម្រេចបាននូវគោលដៅជីវិតជាមួយ អេហ្វ័រអេស ពួកគាត់​មិន​ចំណាយ​ពេល​យូរ​​ដើម្បី​សិក្សា​និង​អនុវត្តតាម​ឧបករណ៍​ដែល​ដូច​ជា​កំណប់ទ្រព្យ ដោយបន្ត​ស្រោច​ទឹក ​ភ្ជួរ​ដី បង្កើន​ចំណេះដឹង ដើម្បីកសាងទីផ្សារបណ្តាញបែបធម្មជាតិ ។

ក្នុងរយៈពេលត្រឹមតែ 6 ខែ លោកទាំងពីរបានប្រមូលផ្តុំមនុស្សដែលចង់សម្រេចបាននូវភាពជោគជ័យដូចគ្នា នៅក្នុងខេត្តចំនួន 14 នៅភាគខាងត្បូង អាចរកប្រាក់ចំណូលបានរាប់សែនបាតសម្រាប់ខ្លួនអ្នកជារៀងរាល់ខែ ។ នៅពេលឈានចូល​ឆ្នាំ​ទី 2 ​ជាមួយ អេហ្វ័រអេស លោក ផ្រៃសាក់ បាន​សម្រេច​ចិត្តបញ្ឈប់​អាជីវកម្ម​លក់​ដុំ​ ដោយសារតែគាត់យល់ឃើញថាប្រាក់ចំណូលពីទីផ្សារបណ្តាញ វាល្អជាងការរកស៊ី 10 ដង ដូច្នេះគាត់ក៏បានលះបង់ខ្លួនឯងទាំងស្រុងលើការងារទីផ្សារបណ្តាញ។

កន្លងផុតទៅ 1 ឆ្នាំជាង លោកទាំងពីរនាក់ប្រើប្រព័ន្ធបង្កើតចំណូលបាន 7 ខ្ទង់ ក្នុងខែនីមួយៗ ចំណែកលោកស្រី មីស៊ុក បានតប​ស្នង​សង​គុណ​ឪពុក​ម្ដាយ និង​បងៗដែលបានលះបង់មកលើខ្លួន ដោយលោកស្រីផ្តល់ឲ្យអ្នកទាំងអស់គ្នាមានជីវិតរស់កាន់តែប្រសើរឡើង ។ លោកស្រី មីស៊ុក ក៏មិនភ្លេចក្នុងការផ្តល់អាជីពដល់អ្នកជុំវិញខ្លួន ហើយអ្វីដែលជាមោទនភាពបំផុតរបស់លោកទាំងពីរនោះ គឺ "ថ្ងៃនេះយើងអាចបញ្ជូនកូនទៅសិក្សានៅ សាធីត អ៊ីនទ័រ ដែលជាការផ្តល់គុណភាពផ្នែកសិក្សាល្អដល់មនុស្សជាទីស្រលាញ់"។

ចំពោះ​ជីវិតរបស់លោកទាំង​ពីរ សព្វ​ថ្ងៃបានធ្វើដំណើរកម្សាន្តទៅបរទេសជាញឹកញាប់ជារៀងរាល់ឆ្នាំ ទិញរថយន្តអឺរ៉ុបតាមក្តីសុបិនរបស់លោក សាក់ ដោយប្រាក់សុទ្ធ បានថែរក្សាមនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ បងប្អូន និងកូនៗដែលកំពុងសិក្សានៅសាលាល្អៗ រួមជាមួយនឹងការពង្រីកប្រាក់ចំណូលពីធុរកិច្ចទីផ្សារបណ្តាញ ដោយការទិញលក់ដី និងអចលនទ្រព្យ ។ ពេល​នេះលោកទាំងពីរបាន​រៀប​ចំ​ដីចំនួន 30 ​រ៉ៃ ដើម្បីបន្តរៀនធ្វើចម្ការកសិកម្មសរីរាង្គជាមួយគ្រួសារនៅពេលចូលនិវត្តន៍ផងដែរ ។

លោកស្រី មីស៊ុក បានពោលចុងក្រោយថា "ប្រសិនបើអ្នកជាមនុស្សដែលមានក្តីសុបិន ចង់សម្រេចបានជោគជ័យ ចង់មានជីវិតរស់កាន់តែប្រសើរ ចង់មើលថែមនុស្សជាទីស្រលាញ់ កុំ​បដិសេធ​ឱកាស ណាចាស"។

បណ្តុំរូបភាពនៃរឿងរ៉ាវជីវិតរបស់ អ្នកធុរកិច្ច អេហ្វ័រអេស

មាគ៌ាជោគជ័យរបស់អ្នកធុរកិច្ច អេហ្វ័រអេស

ខែមករា 2021

Senior Vice President

ខែកញ្ញា 2020

Vice President

ខែកញ្ញា 2017

Assistant Vice President

ខែកញ្ញា 2017

Senior Director

ខែសីហា 2017

Director

ខែសីហា 2017

Manager

ខែសីហា 2017

Supervisor

ខែសីហា 2017

Start a Business A4S

ធ្លាប់ខ្លាចរអា ធុរកិច្ចបណ្តាញ គ្រាន់តែបានមករៀនសូត្រហើយបើកចិត្តជាមួយ អេហ្វ័រអេស នៅថ្ងៃនេះយើងមានទស្សនៈនិងផ្នត់គំនិតក្នុងការប្រើប្រាស់ជីវិតកាន់តែប្រសើរឡើង

Thanakon Apaipong

គ្រាន់តែបានមករៀនសូត្រផែនការទីផ្សារ 4545 ហើយសាកល្បងដាក់ចិត្តធ្វើ នៅពេលនេះក្រុមដែលបានបង្កើត កើនទ្វេដងនិងរីកចម្រើនឡើងខ្លាំង

Pimmada Ngaongaam - Arut Wonguntaweechohdt

លទ្ធផលជីវិតរបស់យើងទៅជាយ៉ាងណាគឺស្ថិតនៅលើ មជ្ឈដ្ឋានជុំវិញយើង សៀវភៅដែលយើងអាន និងមនុស្សដែលយើងជើឿទុកចិត្ត

Tananwat Sukjit

គ្មានបំណងប្រាថ្នាអ្វី ដែលអ្នកប៉ងហើយមិនសម្រេចនោះទេ អ្វីដែលអ្នកជឿថាអ្នកអាចធ្វើបាន អ្នកត្រូវតែធ្វើវាឲ្យទាល់តែបាន

Pongpera - Nattapon Sareebunruang

ចង់មានជីវិតរស់នៅដ៏ល្អប្រសើរ សូមចូលមកសាកល្បងធ្វើជាមួយ អេហ្វ័រអេស ព្រោះការរៀនសូត្រ ដាក់ចិត្តធ្វើ ទោះយ៉ាងណាក៏ដោយប្រាកដជាជោគជ័យ

Sohpaa Naaisuk

តម្លៃជីវិតទាប បើអង្គុយនៅតែត្អូញត្អែរ ក៏មិនធ្វើឲ្យជីវិតល្អប្រសើរឡើង ប៉ុន្តែបើបានដាក់ចិត្តធ្វើ លទ្ធផលនឹងផ្លាស់ប្តូរជីវិតរបស់យើងបាន

Kanokporn Champawiang

ផែនការទីផ្សារដ៏ល្អ ការជំរុញការអភិវឌ្ឍន៍ជំនាញការយល់ដឹង ធ្វើឲ្យយើងពង្រីកក្រុមការងារបានពិតៗ

Pisitpong - Ratanamane Yotjan

ព្រោះកូនសោរសំខាន់គឺ ភាពស្ថិតស្ថេរ និតអត់ធ្មត់

Tidtaapon Tanoi

មានគោលដៅយ៉ាងច្បាស់លាស់ កត់ចំណាំ រៀនសូត្រ ដាក់ចិត្តធ្វើ មិនបោះបង់គោលដៅ ជោគជ័យយ៉ាងពិតប្រាកដ

Reutaitip Napoh

ធ្លាប់ប្រកបមុខរបរអស់ជាច្រើនមកហើយ ប៉ុន្តែពេលជួបឧបសគ្គញឹកញាប់ ថ្ងៃនេះខ្ញុំជឿថានឹងជោគជ័យបានដោយសារ អេហ្វ័រអេស

DR.Supakrít Kunpeerada

ជីវិតដែលកន្លងមកគឺជាគ្រូបង្រៀន ជីវិតដែលនៅសល់គឺជាឱកាស

Panachai Kongko

ការធ្វើធុរកិច្ច អេហ្វ័រអេស យើងប្រៀបដូចទៅនឹងការរត់ម៉ារ៉ាតុង យើងមិនធ្វើឲ្យហួសពីសមត្ថភាពទេ ប៉ុន្តែយើងមិនឈប់រត់នោះទេ តស៊ូជាមួយ អេហ្វ័រអេស ណាចាស

Taanmon Chonkee-ree

លុយ4ផ្នែក ធ្លាប់ធ្វើរួចមកហើយ ចុងក្រោយបានមកជួប អេហ្វ័រអេស ដាក់ទុនតិច ហានិភ័យតិច យើងអាចចូលនិវត្តន៍បានពិតៗ

Surawat Dthangpongsiriprapa

ជីវិតរបស់យើងមាន 2 ជម្រើស ឆ្ពោះទៅរកក្តីសុបិន ឬគ្រាន់តែឆ្លងផុតមួយថ្ងៃដោយមិនមានអ្វីផ្លាស់ប្តូរ

Thanongsak Rattanaburi

គ្រប់យ៉ាងស្ថិតនៅលើការប្តេជ្ញាចិត្ត ត្រូវដឹងពីខ្លួនឯងថាធ្វើដើម្បីអ្វី ព្រោះគ្មានសុបិនណាលើសពីអ្វីដែលបានឃើញនោះទេ

Pantipa Daengdeemak

តាំងពីបានមកជួប អេហ្វ័រអេស បានរៀនសូត្រ ដាក់ចិត្តធ្វើយ៉ាងទៀងទាត់ ថ្ងៃនេះបានយល់ដឹងហើយថា ជីវិតដ៏ល្អប្រសើរ យើងអាចកសាងបានពិតនៅទីនេះ

Sompong - Bunsom Udomrak

ក្រុមហ៊ុន អេហ្វ័រអេស គឺជាផ្ទះសម្បែងដ៏ធំដែលកសាងជីវិតថ្មីគ្រប់ទិដ្ឋភាព ធ្វើឲ្យខ្ញុំផ្តោតលើសុភមង្គលបានគ្រប់ពេលវេលាពិតៗ

Pornthip Nasuan

ធ្វើជារឿយៗ ឲ្យបានទៀងទាត់ ហើយបោះពួយទៅយ៉ាងស្ថិតស្ថេររហូតមកដល់ថ្ងៃនេះ សូមថ្លែងអំណរគុណដល់ អេហ្វ័រអេស ដែលមានផលិតផលបំពេញតម្រូវការអតិថិជនបាន

Sirirak Piw-on

បើមានគោលដៅច្បាស់លាស់ ឧបសគ្គនៅតាមផ្លូវមិនអាចប៉ះពាល់លោកអ្នកបានទេ រៀនសូត្រ ដាក់ចិត្តធ្វើដដែលៗ យ៉ាងទៀងទាត់

Natanan Jarernsiriwitchayakoon

ដើរតាមអ្នកជោគជ័យ នោះជីវិតអ្នកនឹងជោគជ័យដូចការរំពឹងទុក តាំងចិត្ត ដាក់ចិត្តធ្វើ មិនមានអ្វីដែលយើងធ្វើមិនបានឡើយ

Chawalthorn Puangsawang

ធ្វើអ្វីដែលមិនធ្លាប់ធ្វើ ហើយក៏ទទួលបាននូវអ្វីដែលមិនធ្លាប់ គ្មានអ្នកណាមកកំណត់ជីវិតរបស់អ្នកក្រៅពីខ្លួនអ្នកឡើយ ។

Parinpat Srisuphanathanakul - Wasana Somsri

ចង់បានអ្វីត្រូវធ្វើដោយខ្លួនឯង ធ្វើដោយបេះដូង ចង់ជោគជ័យត្រូវលះបង់

Patchanee Chaiyatamma

លោកអ្នកត្រូវតែប្តេជ្ញាឆ្ពោះទៅខាងមុខ ព្រោះចុងក្រោយបំផុតគ្មានភាពជោគជ័យណាដែលបានមកដោយគ្មានការព្យាយាមនោះទេ

Jurairat - Praderm Mumtong

ធ្លាប់មានតែបំណុល ប៉ុន្តែពេលបានស្គាល់ អេហ្វ័រអេស យើងក៏ដឹងបានថាយើងគួរដើរតាមផ្លូវណាទើបជោគជ័យ ថ្ងៃនេះជីវិតកាន់តែប្រសើរឡើងហើយចាស

Yupin Gonlam

យើងទាំងពីរនាក់មានការយល់ដឹងតិច ដូច្នេះក៏ព្យាយាមរៀនសូត្រ និងដាក់ចិត្តធ្វើធ្វើយ៉ាងទៀងទាត់ ព្រោះភាពជោគជ័យមិនអាស្រ័យលើគុណភាពនៃការអប់រំនោះទេ

Wisut Janprasert - Bunmee kropgaew

គ្មានអ្វីដែលមិនអាចទៅរួចទេ បើសិនជាចិត្តយើងរឹងមាំគ្រប់គ្រាន់ សូមកុំឈប់សុបិន កុំឈប់ដើរទៅមុខ រហូតបានជោគជ័យដែលអ្នកសង្ឃឹមទុក

Direk Greetaa

មានបែបផែនផ្នត់គំនិតជាមុន មុននឹងដាក់ចិត្តធ្វើជានិច្ច ដើម្បីមើលឲ្យឃើញគោលដៅច្បាស់លាស់ និងប្តេជ្ញាចិត្តដើម្បីឆ្ពោះទៅរកភាពជោគជ័យ

Petch Poomee

អរគុណអ្នកដែលណែនាំយើង ធ្វើឲ្យយើងបានមកជួបនឹងក្រុមហ៊ុនល្អៗបែបនេះ ធ្វើដំណើរទន្ទឹមគ្នាជាមួយ អេហ្វ័រអេស ណាចាស

Seeprae Manggongaew

សម្រេចជោគជ័យបានយ៉ាងដូចម្តេចបើមិនទាន់ដាក់ចិត្តធ្វើ

Waerta Phuangsawang

ភាពទៀងទាត់ស្មើនឹងភាពជោគជ័យទ្វេដង

Sirisak Nompuk

តស៊ូមិនរាថយបើនៅមានខ្យល់ដង្ហើម ថាមពលវិជ្ជមាននិងកម្លាំងចិត្តរបស់ខ្លួនគឺជាថាមពលរុញច្រាន់ឲ្យយើងរីកចម្រើនយ៉ាងស្ថិតស្ថេរ

Pakchanya Tepwaron

ជោគវាសនាជីវិត ត្រូវបានកំណត់ដោយការគិតរបស់យើងផ្ទាល់ ថ្ងៃនេះខ្ញុំបានបង្កើតភាពជោគជ័យរួម

Koson Damsa-ard

ជាភ័ព្វសំណាងដែលបានមកជួប អេហ្វ័រអេស ទោះបីយើងមិនមែនជាអ្នកលក់ពីមុនមក ប៉ុន្តែក៏អាចរៀនសូត្រពីអ្នកជំនាញបាននៅ អេហ្វ័រអេស 

Dusadee James

ពូកែគិត មើលឃើញឱកាស ព្រោះឱកាសមិនមានច្រើនដងនោះទេក្នុងជីវិត ពេលមានឱកាសហើយត្រូវប្រញាប់ចាប់ឲ្យជាប់

Sakda - Sunee Onrak