Roumpol Boonyang
Assistant Vice President
ផ្នត់គំនិតឆ្ពោះទៅរកភាពជោគជ័យ
មនុស្សដែលមានសមត្ថភាព បើគ្មានឱកាសទេ នោះសមត្ថភាពគ្មានន័យ
រឿងរ៉ាវអំពីភាពជោគជ័យ
លោក រួមភុន ប៊ុនយ៉ាំង(ចន) ខ្ញុំជាមនុស្សដែលកើតក្នុងគ្រួសារកំរិតមធ្យម តាំងពីក្មេងរហូតដល់ធំទាំងអស់គ្នាក្នុងគ្រួសារមើលថែខ្ញុំបានយ៉ាងល្អ ហៅបានថាមិនធ្លាប់ពិបាក ខ្ញុំមានសំណាងណាស់ដែលបានកើតមកជាកូនរបស់ឪពុក និងម្តាយរបស់ខ្ញុំ។ ពួកគេទាំងពីរជាមនុស្សឧស្សាហ៍ព្យាយាមណាស់ តាំងពីក្មេងមក ខ្ញុំតែងឃើញថាអ្នកទាំងពីរមិនដែលឈប់ធ្វើការទេ ពួកគេទាំងពីរបាននិយាយមកកាន់ខ្ញុំគ្រប់ពេលថា ការឧស្សាហ៍ព្យាយាមនឹងធ្វើឱ្យមនុស្សជោគជ័យក្នុងជីវិត។
ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិជ្ជាជីវៈពីមហាវិទ្យាល័យបច្ចេកទេសហាតយ៉ៃ ហើយបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ រ៉ាតឆាក់ផាត់ចាន់កាក់សេម ទីក្រុងបាងកក រហូតដល់បញ្ចប់ការសិក្សា មហាវិទ្យាល័យកសិកម្ម មុខជំនាញវិទ្យាសាស្ត្ររុក្ខជាតិ ពេលបញ្ចប់ការសិក្សា ខ្ញុំបានក្លាយជាគ្រូបង្រៀន នេះជាអាជីពដែលខ្ញុំស្រលាញ់ និងស្រមៃចង់មាន។ ក្នុងអំឡុងពេលនៃការរស់នៅជាគ្រូបង្រៀន ការបង្រៀននៅតាមប្រទេស និងទីក្រុងផ្សេងៗ អ្វីៗមានការចំណាយ និងទាមទារប្រាក់។
រាល់ខែ ប្រាក់ខែមិនគ្រប់គ្រាន់សម្រាប់ចំណាយលើការចាយវាយនោះទេ តែងតែទូរស័ព្ទទៅសុំលុយពីឪពុកម្តាយរហូត រហូតធ្វើការបាន6ឆ្នាំ ខ្ញុំចាប់ផ្ដើមអង្គុយគិតខ្លួនឯង ប្រសិនបើខ្ញុំនៅតែធ្វើការតែមួយ ហើយមានប្រភពចំណូលតែមួយគត់បែបនេះ តើពេលណាទើបជីវិតអាចមានបានដូចអ្នកដទៃទៅ? ហើយសំខាន់បំផុត ចាប់ផ្តើមខ្មាស់ខ្លួនឯងនៅកន្លែងធ្វើការ ប៉ុន្តែខ្ញុំនៅតែទូរស័ព្ទទៅឪពុកម្តាយដើម្បីសុំលុយប្រើរាល់ខែ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តបោះបង់អាជីពក្នុងក្តីស្រមៃរបស់ខ្ញុំ។ ខ្ញុំពិតជាស្រឡាញ់ និងរីករាយក្នុងការបង្រៀនក្មេងៗ ប៉ុន្តែខ្ញុំត្រូវសម្រេចចិត្តដើរចេញ ព្រោះប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់ហូបរាល់ខែ បូកនឹងគោលដៅដែលខ្ញុំមាន ខ្ញុំចង់មានប្រាក់ចំណូលច្រើនជាងនេះ។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តទៅពិគ្រោះយោបល់នៅផ្ទះ ហើយឪពុកម្តាយរបស់ខ្ញុំគោរពការសម្រេចចិត្តរបស់ខ្ញុំ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តដាក់ស្រោមសំបុត្រលាលែងពីតំណែងទៅនាយកសាលា ខ្ញុំត្រឡប់មកផ្ទះវិញដើម្បីបើកអាជីវកម្មហាងលក់សត្វ-កសិកម្ម។ នៅខេត្តផាត់ថាលួង ជាស្រុកកំណើតរបស់ខ្ញុំ ជាមួយនឹងការវិនិយោគជិត 5 លានបាតដែលឪពុកម្តាយបានវិនិយោគ ប៉ុន្តែតាមបទពិសោធន៍ យើងមិនធ្លាប់ធ្វើអាជីវកម្មពីមុនមក បង្កបញ្ហាជាមួយការគ្រប់គ្រងលុយនៅក្នុងហាង ទីផ្សារផ្សេងៗគ្នា រហូតដល់ចូលឆ្នាំទី 3 ហាងចាប់ផ្តើមបរាជ័យ។
ក៏បានពិភាក្សាគ្នាប្តូរបទពិសោធន៍ ហើយប្រាប់ពីប្រភេទអាជីវកម្មដែលគាត់កំពុងធ្វើ ពេលខ្ញុំអង្គុយស្តាប់ ពេលឮពាក្យថាបណ្តាញ អ្នកត្រូវតែមានផលិតផល អ្នកត្រូវលក់របស់របរ អ្នកត្រូវអង្គុយរៀន ប្រយោគដំបូងដែលខ្ញុំនិយាយទៅកាន់មិត្តម្នាក់នេះនិយាយភ្លាមថា ក្រោយមកបើមកហាងខ្ញុំម្តងទៀត មិនបាច់អញ្ជើញខ្ញុំទៀតទេ ខ្ញុំមិនចូលចិត្តអាជីពបែបនេះទេ។
ថ្ងៃមួយ មានពេលមួយដែលជំនួញរបស់ខ្ញុំពិតជាធ្លាក់ចុះ ទៅមិនរួចពិតមែន ខ្ញុំដល់ថ្នាក់ទូរស័ព្ទទៅសុំឱកាសស្តាប់ធុរកិច្ចនេះម្តងទៀតពីមិត្តប្អូនជំនាន់ បន្ទាប់មក ខ្ញុំមានឱកាសចូលរួមវគ្គបណ្តុះបណ្តាលរៀបចំដោយ
ក្រុមហ៊ុនអេហ្វ័រអេស គំនិតដំបូងដែលខ្ញុំគិត ហើយនិយាយទៅកាន់ខ្លួនឯងថា៖ បរិយាកាសបែបនេះ ការងារបែបនេះ គឺជាការងារដែលខ្ញុំចូលចិត្ត និងស្វែងរកពេញមួយជីវិតរបស់ខ្ញុំបន្ទាប់ពីចាកចេញពីវគ្គបណ្តុះបណ្តាល ខ្ញុំបានសម្រេចចិត្តសេងរបស់ដែលមានក្នុងហាងរបស់ខ្ញុំទាំងអស់ ហើយបិទហាងចោល។ ខ្ញុំផ្តោតចិត្តរៀនសូត្រ និងចុះតាមភូមិជាមួយលោកប៊ឺតគ្រប់ទីកន្លែង។ពេញមួយឆ្នាំជាមួយការរៀនសូត្រម្នាក់ឯង ព្រោះពេលនោះខ្ញុំគ្មានកូនក្រុមសូម្បីតែម្នាក់ តែក្នុងចិត្តខ្ញុំតែងតែគិត ថ្ងៃណាមួយយើងល្អប្រសើរ និងមានសក្តានុពលគ្រប់គ្រាន់ យើងប្រាកដជានឹងជួបមនុស្សដែលពិតប្រាកដដូចយើងជាមិនខាន។
កន្លងមកចូលឆ្នាំទី2 ខ្ញុំអភិវឌ្ឍន៍ខ្លួនជាអ្នកបង្រៀនការងារដោយខ្លួនឯង ហើយចាប់ផ្តើមមានសមាជិកពិតប្រាកដែលសម្រេចចិត្តចង់ផ្លាស់ប្តូរជីវិតរបស់ពួកគេ ហើយចង់ជោគជ័យ ពួកគេបន្តតាមដាន និងចូលរួមធុរកិច្ចជាមួយគ្នា រហូតដល់ខ្ញុំចាប់ផ្តើមឃើញលទ្ធផលជាក់ស្តែង ដោយសារតែធុរកិច្ចបណ្តាញ ធ្វើឲ្យខ្ញុំចេញឆ្លងផុតពីវដ្តជីវិតនៃការងារប្រចាំថ្ងៃមានចំណូលបន្ថែម និងអាចផ្លាស់ប្តូរពីរថយន្តចាស់ យករថយន្តថ្មីបានមួយគ្រឿងដោយទិញជាមួយប្រាក់សុទ្ធ ផ្ទះដែលខ្ញុំមានក្តីស្រមៃចង់សាងសង់ផ្ទះបែប Resort នោះខ្ញុំអាចធ្វើបាន ហើយខ្ញុំមានឱកាសផ្តល់លុយដំបូងក្នុងជីវិតដល់គាត់ទាំងពីរនាក់ម្នាក់ៗ 10 ម៉ឺនបាត ហើយឲ្យគាត់មកទៀងទាត់រៀងរាល់ខែ សព្វថ្ងៃនេះឪពុកម្ដាយខ្ញុំ មានសំណាងដែរដែលមានខ្ញុំជាកូនរបស់ពួកគេ។
ថ្ងៃនេះខ្ញុំបានមកជួបអ្នកធុរកិច្ច អេហ្វ័រអេស ខ្ញុំសូមអរគុណអ្នកដែលបើកឱកាសនាំធុរកិច្ចល្អនេះ គឺលោក ប៊ឺតពីយ៉ាក់វុត ថាណាផាន់ប្រាក់សឺត Upline និងជាគ្រូដំបូងដែលបានបង្រៀនតាំងពីចាប់ផ្តើមចូលមកកាន់ធុរកិច្ច រួមទាំង Upline ដទៃទៀតដែលចាំមើលថែខ្ញុំជារៀងរហូតមក និងលោកប្រធានក្រុមហ៊ុន គឺលោក និទិ ស្វាងស័ព្ទ ដែលបានបង្កើតក្រុមហ៊ុន អេហ្វ័រអេស និងផលិតផលល្អៗបែបនេះ ដើម្បីអោយយើងមានសុខភាពល្អ រួមជាមួយនឹងជីវិតដែលអាចឆ្ពោះទៅតាមរបៀបរស់នៅដែលយើងចង់បាន។
អេហ្វ័រអេស អាចពិសោធន៍ឲ្យឃើញថាយើងមានផលិតផលបច្ចេកវិទ្យាទំនើបផ្នែកកសិកម្មសរីរាង្គលំដាប់ពិភពលោក ដែលអាចពង្រីកធុរកិច្ចបានពេសពេញពិភពលោកបានពិតប្រាកដ រួមទាំងផលិតផលបច្ចេកវិទ្យាក្រុមផ្សេងៗជាច្រើនទៀត ដែលថ្ងៃនេះខ្ញុំបានពង្រីកក្រុមការងារក្នុងប្រទេសនិងក្រៅប្រទេសជាច្រើនទៀត ដូចជា កម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី។ល។ ហើយមានទំនុកចិត្តថា យើងពិតជានឹងអាចពង្រីកអាជីវកម្មរបស់យើងជាមួយ អេហ្វ័រអេស ទូទាំងពិភពលោក។
"ខ្ញុំជឿថាអ្នករាល់គ្នាដែលសម្រេចចិត្តមក អេហ្វ័រអេស សម្រាប់ការផ្លាស់ប្តូរដ៏ធំនៅក្នុងជីវិតរបស់អ្នក អាចទទួលបានជោគជ័យផងដែរ។ ខ្ញុំមានទំនុកចិត្តថាខ្ញុំអាចដឹកនាំសមាជិកក្រុមទាំងអស់ទៅកាន់គោលដៅនិងក្តីសុបិនរបស់ពួកគេយ៉ាងប្រាកដ។"
មាគ៌ាជោគជ័យរបស់អ្នកធុរកិច្ច អេហ្វ័រអេស
ខែកក្ដដា 2018
Assistant Vice President
ខែកក្ដដា 2018
Senior Director
ខែកញ្ញា 2017
Director
ខែសីហា 2017
Manager
ខែសីហា 2017
Supervisor
ខែសីហា 2017
Start a Business A4S