
មកដល់ហើយៗ ដំណើរកម្សាន្តទៅកាន់ PHU QUOC ប្រទេសវៀតណាម វេនីស ប៉ែកខាងកើត សូមប្រាប់ត្រឹមតែមួយម៉ាត់ថា ហ្វ្រី គ្រប់កម្មវិធីទាំងអស់
ដោយមានការស្នើសុំជាច្រើននាក់មក ថ្ងៃនេះ អេហ្វ័រអេស បានរៀបចំយ៉ាងច្រើន ធំសម្បើមជូនអស់លោកអ្នក។ កម្មវិធីដ៏សប្បាយរីករាយតាំងពីទៅរហូតដល់ត្រលប់មកវិញ ដំណើរកម្សាន្តសប្បាយរីករាយមានគ្រប់រសជាតិ ជាមួយការរំភើបកន្ត្រាក់អារម្មណ៍ជាមួយការជិះល្បែងលេងដ៏រំភើបរំជួលអារម្មណ៍ ដែលនឹងធ្វើឲ្យលោកអ្នកស្រែករហូតដល់ភ្លាត់សម្លេង ទស្សនាព្រះអាទិត្យលិចជាមួយទេសភាពប្រៀបដូចជានៅ វេនីស ខាងកើត ។ ដំណើរកម្សាន្តនៅទីក្រុងដែលមិនសម្រាកសម្រាន្តសោះឡើយ ទាំងការសម្តែង ភ្លើងពណ៌ សម្លេង អបិយជំនឿដែលមិនគួររំលង ព្រោះយើងនឹងនាំទៅកាន់វត្តដែលមានឈ្មោះល្បីបំផុតនៅ PHO QUOC បើត្រៀមខ្លួនរួចហើយតោះយើងទៅទាំងអស់គ្នា !!
Hon Thom Cable Car:
- ទទួលយកបទពិសោធន៍ដ៏រំភើបអស្ចារ្បបំផុតជាមួយនឹងការជិះកន្ត្រកខ្សែរ៉កឆ្លងកាត់សមុទ្រដែលវែងជាងគេបំផុតលើពិភពលោក! ដែលមានប្រវែងជាង 7,899 ម៉ែត្រ ទស្សនាទេសភាពបែបប៉ាណូរ៉ាម៉ានៃសមុទ្រខៀវ និងកោះ Hon Thom ដែលស្រស់ស្អាតដូចគំនូរ ។ ត្រៀមខ្លួនសម្រាប់បទពិសោធន៍ដែលមិនអាចបំភ្លេចបាន នៅពេលបានឃើញកោះម្នាស់ដែលពោរពេញទៅដោយឆ្នេរខ្សាច់សក្បុស និងដើមដូងតំរៀបជួរគ្នាយ៉ាងស្រស់ស្អាត ។
Sun World Hon Thom:
- ព្រលែងភាពសប្បាយរីករាយបំផុតជាមួយគ្រឿងជិះលេងកម្សាន្តជាច្រើនប្រភេទដែលសាកសមសម្រាប់អ្នករាល់គ្នាក្នុងក្រុមគ្រួសារ ជាមួយសួនទឹក អាខ្វាថូភា សួនទឹកឈានមុខគេនៅក្នុងអាស៊ីអាគ្នេយ៍ ហើយប្លែកភ្នែកជាមួយនឹង The Anger of the Wooden Snake ដែលនឹងផ្តល់នូវទិដ្ឋភាព 360 ដឺក្រេ ក្នុងកម្ពស់ជាង 120 ម៉ែត្រ ។
Sunset Town:
- ភ្លេចខ្លួនក្នុងបរិយាកាសដ៏រ៉ូមែនទិកនៃទីក្រុងបំផុសគំនិតនៃប្រទេសអ៊ីតាលី ដើរទស្សនាផ្ទះក្នុងរចនាបទមេឌីទែរ៉ាណេ ទស្សនាព្រះអាទិត្យលិចដ៏ស្រស់ស្អាតដូចគំនូរ ជាមួយនឹងការរក្សាទុករូបភាពនៃការពេញចិត្តពីគ្រប់ជ្រុងនៃទីក្រុង ហើយនិងរឿងរ៉ាវស្នេហារបស់ Nguu Lang និង Chuc Nu ក្នុងរឿងនិទានវៀតណាម ។
វិនវ៍នដឺ ញ៉ាចាង
- សួនកម្សាន្តដែលធំហើយទំនើបទាន់សម័យបំផុតក្នុងប្រទេសវៀតណាម ដែលមានផ្ទៃដីប្រហែល 475,000 ម៉ែត្រការ៉េ ជាមួយគ្រឿងជិះលេងកម្សាន្តជាង 100 ប្រភេទ ដែលបានរចនាឡើងសម្រាប់អ្នកទេសចរប្រុសស្រី គ្រប់វ័យ ដែលបែងចែកទៅជា 6 តំបន់ 12 ប្រធានបទ ប្លែកៗពីគ្នា ដែលជាការបំផុសគំនិតតុបតែងចេញពីរឿងព្រេងនិទានផ្សេងៗ ។
- អាងចិញ្ចឹមត្រីរូបសត្វអណ្តើកដ៏ធំដែលជាប់លេខ 1 ក្នុងលំដាប់ទាំង 5 ក្នុងពិភពលោក ធ្វើឲ្យលោកអ្នកភ្លើតភ្លើនភ្លេចខ្លួនជាមួយពិភពក្រោមបាតសមុទ្រដែលមានសត្វជាង 500 ប្រភេទ សរុបមិនតិចជាង 30,000 ក្បាល កន្លែងទាំងអស់បែងចែកជាច្រើនតំបន់ មានទាំងតំបន់ ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វល្មូន មានទាំងអាងត្រីខ្នាតយក្ស អាងត្រីផ្សេងៗ រូងផ្លូវដើរកញ្ចក់ក្រោមទឹកប្រវែង 90 ម៉ែត្រ ធ្វើឲ្យយើងមានអារម្មណ៍ដូចកំពុងដើរនៅក្រោមបាតសមុទ្រពិតៗអញ្ចឹង ក្រៅពីនេះក៏មានកន្លែងបង្ហាញពីសត្វសមុទ្រផ្សេងៗទៀតដូចជា ផ្កាថ្ម ជែលលីហ្វីស ត្រីឡូម៉ា
គ្រែនវើលភូគួក:
-
ទស្សនាសម្រស់នៃសួនកម្សាន្តដែលបំពាក់ទៅដោយភ្លើងចម្រុះពណ៌នាពេលយប់ ភ្ញាក់ផ្អើលជាមួយការសម្ដែង Musical Water Fountain Show ដែលមានការលាយបញ្ចូលគ្នានៃភ្លើងពណ៌ និងទឹករាំយ៉ាងល្អឥតខ្ចោះ ផ្តិតយកអនុស្សាវរីយ៍ដ៏ពិសេសៗ កណ្តាលបរិយាកាសដ៏ស្រស់ស្អាត ។
Phu Quoc United Center
- ជាកន្លែងប្រមូលផ្ដុំនូវតំបន់ទិញទំនិញ ដ៏ពេញនិយមមកពីជុំវិញពិភពលោក ដូចជាទីក្រុងវេនីស សៀងហៃ ផ្លូវដើរក្នុងប្រទេសកូរ៉េ និងវៀតណាម ចម្លងមករចនាក្នុងផ្ទៃដីជាង 500 រ៉ៃ ធ្វើឲ្យគ្រប់គ្នាសប្បាយរីករាយក្នុងការដើរលេង ទស្សនាទិដ្ឋភាព បរិយាកាសដ៏សែនរ៉ូមែនទិកហាក់ដូចជាកំពុងនៅក្នុងប្រឡាយទឹកក្នុងទីក្រុងវេនីស ប្រទេសអ៊ីតាលី ហើយអ្វីដែលមានឈ្មោះល្បីនោះគឺ ផ្ទះឫស្សី ដែលជាស្នាដៃស្ថាបត្យកម្មដ៏ល្បីមួយ ដោយបានប្រើឫស្សីច្រើនជាង 32,000 ដើមមកធ្វើដំបូលឈើដែលមានកម្ពស់ 15 ម៉ែត្រ និងទទឹង 700 ម៉ែត្រការ៉េ ។
វត្តឌីងឆាវ (Dinh Cau Temple):
- ចូលថ្វាយបង្គំទីសក្ការៈដ៏ស័ក្តិសិទ្ធនៅលើថ្មកណ្តាលសមុទ្រ ទទួលយកបទពិសោធន៍នៃជំនឿនិងវប្បធម៌របស់ប្រជានេសាទប្រចាំតំបន់ ទស្សនាស្ថាបត្យកម្មដ៏អស្ចារ្យ និងល្បីរន្ទឺ ជាមួយដើមទុនកសាងជាង 166 លានបាត ទស្សនារូបសំណាកព្រះអរហន្ត រហូតដល់ទៅ 18 អង្គ ហើយគោរពសក្ការៈព្រះម៉ែគង់ស៊ីអ៊ីម ទំហំដ៏ធំឈរបែរព្រះភក្រមកសមុទ្រ ។
ចំណាំ:
1. រយៈពេលសន្សំពិន្ទុ 6 ខែ ចាប់ពីខែ មេសា - កញ្ញា 2025
2. សម្រាប់ការចូលរួមដំណើរកម្សាន្ត Incentive Trip លើកដំបូង
- ជាអ្នកធុរកិច្ចមានតំណែង Platinum ឬខ្ពស់ជាងនេះ
- មានពិន្ទុផ្ទាល់ខ្លួន 40 CV រហូតទាំង 6 ខែ
- រក្សាគុណសម្បត្តិជា Director 1 ម្តង ក្នុងរយៈ 6 ខែ
- ត្រូវមានពិន្ទុដំណើរកម្សាន្តតាមការកំណត់ គឺក្នុង 1 កន្លែង 18,000 និង 2 កន្លែង TP 33,000 TP
บทความที่เกี่ยวข้อง
