Product Data
- Category: វិស័យកសិកម្ម
- Product Name: ប៊ូស្ទើរ៍
ប៊ូស្ទើរ៍
ផលិតដោយបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ សារធាតុចម្រាញ់ ខៃតូសាន ដែលមានកំហាប់ខ្ពស់ និងមានអនុភាគល្អិតកម្រិតអ៊ីយ៉ុង ដែលរុក្ខជាតិអាចស្រូបយកបានរហ័ស និងនាំយកទៅប្រើប្រាស់បានភ្លាមក្រោយពីបាញ់ជាល្អងរួចមិនដល់ 1នាទី ដែលវាមានប្រសិទ្ធភាពខ្ពស់ជាង ខៃតូសាន ទូទៅ ។
ប៊ូស្ទើរ៍ ជួយឲ្យរុក្ខជាតិទទួលយកអាស៊ីអាមីណូចាំបាច់ និងនាំយកទៅប្រើប្រាស់ឲ្យអស់ពីសមត្ថភាព ដែលវាធ្វើឲ្យរុក្ខជាតិបង្កើតអរម៉ូន អង់ស៊ីម និងសារធាតុចិញ្ចឹម បញ្ជូនទៅផ្នែកផ្សេងៗរបស់រុក្ខជាតិ ធ្វើឲ្យរុក្ខជាតិរឹងមាំនិងលូតលាស់លឿន ជួយជំរុញដល់ការបើកពន្លក (Bud) ផ្សេងៗរបស់រុក្ខជាតិបានយ៉ាងល្អ ។ ហើយក៏ជួយឲ្យរុក្ខជាតិបែកស្លឹក មែក ធាង ផ្កាយ៉ាងពេញលក្ខណៈ និងជួយកាត់បន្ថយការជ្រុះរុះរោយផ្កានិងផ្លែ ។
ប៊ូស្ទើរ៍ ជួយជំរុញការបង្កើតអុកស៊ីន និងជីបបឺរីលីនដល់រុក្ខជាតិគ្រប់ប្រភេទ ។ នៅពេលបាញ់ជាល្អងក្នុងកំឡុងពេលដែលសមរម្យ វានឹងជួយកាត់បន្ថយការជ្រុះរុះរោយផ្កានិងផ្លែដោយធ្វើឲ្យវាស្វិត និងជួយដល់ការពង្រីកនិងបន្តឹងកោសិកា ធ្វើឲ្យរុក្ខជាតិមានរូបរាងត្រឹមត្រូវនិងស្រស់ស្អាតទៅតាមពូជរបស់វា ហើយក៏ត្រូវតាមតម្រូវការរបស់ទីផ្សារផងដែរ ។
ប៊ូស្ទើរ៍ ជួយដល់ការបង្កើតកោសិការុក្ខជាតិ ជាលិកា ជញ្ជាំងកោសិកា និងជួសជុលគ្រប់កោសិកាឲ្យរឹងមាំ វាក៏ជួយការពារពីការចូលយាយីរំខាននៃជម្ងឺផ្សិត បាក់តេរី និងវីរុសដើមហេតុនៃជម្ងឺរុក្ខជាតិដូចជា ជម្ងឺ ហ្វៃថប់ថរ៉ា Phytophthora ដើមហេតុនៃជម្ងឺរលួយឫស គល់រលួយ ផ្លែរលួយ និងជម្ងឺមុខរឹងងាប់ ជម្ងឺ អេនត្រេកណូស ដើមហេតុនៃជម្ងឺផ្លែរលួយ និងជម្ងឺដែលបណ្តាលមកពីមូលហេតុផ្សេងៗ ដូចជា ជម្ងឺដំបៅរលួយ អុតស្លឹក ឆែកស្លឹក រលាកស្លឹក ចៃចូលបំផ្លាញគល់ ជម្ងឺរលួយគល់ រលួយកួរ(ស្រូវ) ជម្ងឺគ្រាប់ស្កក (ស្រូវ) ។ល។
ប៊ូស្ទើរ៍ លើកកម្ពស់រចនាសម្ព័ន្ធរុក្ខជាតិឲ្យមានភាពរឹងមាំ ជួយកែលម្អបរិស្ថានរបស់រុក្ខជាតិ ជំរុញការបង្កើតប្រព័ន្ធភាពស៊ាំរបស់រុក្ខជាតិ ជួយកាត់បន្ថយបញ្ហាជម្ងឺរុក្ខជាតិ និងការយាយីរបស់សត្វល្អិតចង្រៃបានយ៉ាងល្អ ដែលវាផ្តល់ផលឲ្យកសិករកាត់បន្ថយបរិមាណនៃការប្រើប្រាស់សារធាតុគីមីដែលមានជាតិពុល ។
ប៊ូស្ទើរ៍ អាចប្រើរួមជាមួយសារធាតុសរីរាង្គគ្រប់ប្រភេទ មីក្រូសរីរាង្គគ្រប់ប្រភេទ និងថែមទាំងអាចប្រើរួមជាមួយសារធាតុគីមីកសិកម្មបានយ៉ាងល្អ ។
ចំណុះវេចខ្ចប់ : 250 មីលីលីត្រ x ដប